លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ចំនួន​១៣​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២១​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​​ បាឱ្យដឹងថា​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ ជនសង្ស័យ​ចំនួន​២១​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​​ ។​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២១​នាក់​ រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​មនុស្ស​​ ១២​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៣​ករណី​ ឃាត់​មនុស្ស​ ៤​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​​ ១៨៥,២៦​ក្រាម​ និង​៤​កញ្ចប់​តូច​ ។​

​សូមជម្រាបថា​ ជាលទ្ធផលក្នុងការបង្រ្កាប​ខាងលើនេះ​ មានចំនួន​​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​ 

ក្នុងនោះ​នគរបាល​៖​ ៧​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៣២២,១០​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២៨,៦២​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​។​ 

៤​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៣២​ក្រាម​។​ 

៥​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៣​ក្រាម​។​ 

៦​ /​ រតនគិរី​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៧​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ១១,១៤​ក្រាម​ និង​Wy​ ០,១៦​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។​ 

២​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១៩​ក្រាម​ និង​Ke​ ០,១៧​ក្រាម​ ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print