នគរបាលអនុវត្តតាមដីកាតុលាការចាប់ឃាត់ខ្លួនមន្រ្តីមជាន់ខ្ពស់ម្នាក់ប្រើប្រាស់អំណាចនិងឥទ្ធិពលធ្លាប់មានរឿងអាស្រូវជាមួយពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាប់ចោទម្នាក់ដែលគេស្គាល់ឈ្មោះ តួ ធានទឺ ដែលជាមន្រ្តីម្នាក់ប្រើប្រាស់អំណាចនិងឥទ្ធិពលហើយធ្លាប់មានរឿងអាស្រូវជម្រោងជម្រះជាមួយពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យពាក់ព័ន្ធរឿងដីធ្លីត្រូវបាននគរបាលចាប់ឃាត់ខ្លួនអនុវត្តតាមអំណាចសាលក្រមសំណុំរឿងព្រហ្មទណ្ឌ ចេញដោយចៅក្រមជំនុំជំរះ ម៉ម ច័ន្ទវណ្ណៈ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅហាងលក់គុយទាវមួយកន្លែងចំណុចផ្លូវលេខ១ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ឱ្យដឹងថា មុនដំបូងសមត្ថកិច្ចគ្រាន់តែអញ្ជើញជនជាប់ចោទខាងលើយកទៅសួរនាំនៅកន្លែងសមត្ថកិច្ចក៏ប៉ុន្តែមានការរឹងទទឹង សមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនបញ្ជូនចូលរថយន្តមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យតែម្តង។

ប្រភពព័ត៌មានច្បាស់ការណ៍ឱ្យដឹងថា ជនជាប់ចោទ ឈ្មោះ តួ ធានទឺ ភេទប្រុស អាយុ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយមានតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានរងការចាប់ខ្លួនជាប់ចោទពីបទ ឆបោក ប្រព្រឹត្តនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីឆ្នាំ២០០៤ ហើយត្រូវបានសាលក្រមលេខ១១ច ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ របស់សាលាដំបូងខេត្ត​ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ តួ ធានទឺ ដាក់ពន្ធនាគារកំណត់១ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោស ។

ពាក់ព័ន្ធជុំវិញជនជាប់ចោទឈ្មោះ តួ ធានទឺ ខាងលើ បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តបន្ទាយមានជ័យឱ្យដឹងថា ពីមុនមកធ្លាប់បង្កឱ្យកើតក្តីក្តៅក្រហាយពីពលរដ្ឋដោយទៅជីកកកាយអាចម៌ដីលក់នៅចំណុចភ្នំកងវ៉ា ហើយបង្កបាក់ស្រុតផ្លូវធ្វើដំណើររបស់ពលរដ្ឋនាំគ្នាមកតវ៉ា នៅខាងមុខសាលាខេត្តសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍កសាងផ្លូវដើរពួកគាត់វិឡើងញ។ មិនតែប៉ុណ្ណោះក៏ធ្លាប់ប្រើប្រាស់អំណាចនិងឥទ្ធិពលជាប់ពាក់ព័ន្ធនិងរឿងអាស្រូវដីធ្លីមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕

IMG_9831

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print