សង្ស័យគេឃុបឃិតគ្នាយកឈ្មោះក្រុមហ៊ុន MDS ដឹកឈើនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេនៅចាំបានថា លោកឧកញ៉ា ទ្រី ភាព ម្ចាស់ក្រុមហ៊ុនទ្រីភាពគ្រុប (MDS) ធ្លាប់ប្រកាសជាសាធារណៈថា ក្រុមហ៊ុនរបស់លោកបានផ្អាកបន្ទាប់ពីអាជ្ញាប័ណ្ណអស់សុពលភាព ប៉ុន្ដែសព្វថ្ងៃនេះគេឃើញមានរថយន្តធុនធ្ងន់ដឹកឈើអារគ្របតង់ជិតៗ ដឹក ចេញពីស្រុកវាលវែងនៅពេលយប់ៗជារៀងរាល់ថ្ងៃ ដើម្បីយកមកចែកចាយតាមស្តង់លក់ឈើនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តជិតខាងផ្សេងៗផងដែរ  ហើយអ្នកដឹកជញ្ជូនបានអះអាងថា គេមានលិខិតស្នាមត្រឹមត្រូវមានពាក់មីរបស់ក្រុមហ៊ុន MDS ។

លោក ជា ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះថា រថយន្តដឹកឈើពិតជាដឹកចេញពីស្រុកវាលវែងពិតប្រាកដមែន ហើយមានពាក់មីរបស់ក្រុមហ៊ុន MDS ត្រឹមត្រូវ ។ ដោយឡែកលោក ប៉ុល ចន្ថា នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ បានឱ្យដឹងដែរថា ការដឹកជញ្ជូនឈើដាក់តាមដេប៉ូក្នុងខេត្តពោធិ៍សាត់ គឺមានពាក់មីត្រឹមត្រូវពិតប្រាកដមែន ប៉ុន្ដែបើលោកចង់ដឹងច្បាស់សួរទៅជំនាញរដ្ឋបាលព្រៃឈើស្រុកវាលវែង ។

ក្នុងនោះលោក ង៉ែត ភូ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានបញ្ជាក់តាមទូរស័ព្ទថា បញ្ហាខាងលើនេះលោកមិនទាន់បានទទួលព័ត៌មានច្បាស់នៅឡើយទេ ដោយលោកទើបមកធ្វើការនៅខណ្ឌប្រមាណកន្លះខែប៉ុណ្ណោះ សូមសួរទៅលោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង ប៉ុន្ដែអ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីលោក ជា ហួត បានទេដោយតេទូរស័ព្ទចូលគ្មានអ្នកទទួល ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ខូ រីដា អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកក៏សុំការពន្យល់មិនបានដែរ ដោយទូរស័ព្ទរប​ស់លោកតេមិនចូល ។

ពាក់ព័ន្ធនឹងបញ្ហាត្រូវបានគេសង្ស័យសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធឃុបឃិតគ្នាយកឈ្មោះក្រុមហ៊ុនទ្រីភាពគ្រុប (MDS) ធ្វើជាខែលដើម្បដឹកជញ្ជូនឈើតាមរយៈរថយន្តធុនធ្ងន់នៅពេលយប់ជារៀងរាល់ថ្ងៃមកនេះ អ្នកសារព័ត៌មានមិនអាចស្វែងរកការសុំពន្យល់បានទេពីតំណាងក្រុមហ៊ុន ៕

photo_2016-05-16_10-22-06

photo_2016-05-16_10-22-10

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print