ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ៖ តាមសំណូមពរក៏ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋតាម Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី គឺយើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរិះគន់ទៅកាន់មន្រ្តីធ្វើអត្តសញ្ញាណប័ណ្ណនៃ «អគ្គនាយកដ្ឋានអត្តសញ្ណាណកម្ម» ដោយបានលើកឡើងថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណគឺយូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយឆ្នាំក៏មានហើយមិនទាន់បានទទួល ID នៅឡើយ។ តើមានករណីពិតបែបនេះពិតមែនទេ?
«អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» គឺតម្រូវអោយប្រជាពលរដ្ឋមានគ្រប់ៗគ្នា ដើម្បីសំគាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាន៍បញ្ជាក់ជាច្រើនលើកមកហើយថា សេវាតម្រូវការចាំបាច់ដូចជាការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវធ្វើឲ្យបានឆាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះប្រសិនបើបងប្អូនមានបញ្ហានៅមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណថ្មីទេ គឺពេលនេះក្រុមការងារ «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» នឹងដោះស្រាយជូនបងប្អូនទូទាំងប្រទេសឲ្យបានឆាប់តែម្តង។
សូមទំនាក់ទំនងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាបន្ទាន់នៅថ្ងៃនេះ ហើយផ្តល់ព័ត៌មានមកកាន់ Facebook សម្តេចតេជោឲ្យបានដឹងថាអ្វីដែលជាសំណូមពររបស់បងប្អូនតើមន្រ្តីយើងបានដោះស្រាយជូនបានក្នុងកម្រិតណា?
ក្នុងករណីចាំបាច់បន្ទាន់ណាមួយសូមទាក់ទងផ្ទាល់មកកាន់លោក ឃៀង សុគន្ឋា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានលេខទូរស័ព្ទ ០១២ ២៥៨ ៨៥៨, លោក ប៊ី ចានើធី អនុប្រធាន ដែលមានលេខទូរស័ព្ទ ០១២ ៨៨០ ៩៩០ និងលោក សឿ សុថា អនុប្រធាន ដែលមានលេខទូរស័ព្ទ ០១៦ ៨០៨ ០២០ ៕