លោក ឃ្លាំង ហួត ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ព្រែកតាសេកដើម្បីផ្សព្វផ្សាយចុះប្រមូលទិន្នន័យវាស់វែងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិចាស់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងមន្ត្រីរាជការពាក់ពន្ធ័ខណ្ឌ-សង្កាត់នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៦ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ២ភូមិគឺភូមិដើមគរ និងភូមិព្រែកតាសេក ចំនួនជិត១០០នាក់នៅផ្ទះលោក អឿ សុីផុន ចៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។ ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្តីអំពីការ ផ្សព្វផ្សាយ និងចុះប្រមូលទិន្នន័យវាស់វែងបំពេញសលាកប័ត្រក្បាលដីដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅភូមិចាស់និងទីតាំងដីស្ថិតនៅក្នុងបរិវេណ ១០០ម៉ែត្រពីអក្ស័ផ្លូវជាតិលេច៦ និងផ្លូវទន្លេសាប ដែលមន្ទីរភូមិបាលក្រុងប្រគល់ភារៈនេះជូនការិយាល័យភូមិបាលខណ្ឌជាអ្នកចាត់ចែង ។

លោក អឿ សុីផុន ចៅសង្កាត់ព្រែកតាសេកបានរាយការណ៍ពីប្រវត្តដីសង្ខេបៗថា ដីនៅតំបន់នេះខ្លះតាំងពីកំណើតដូនតា និងខ្លះក៏មកនៅក្រោយឆ្នាំ១៩៧៩ និងយូរយារមកហើយ ហើយដីដែលត្រូវឆ្វៀលនិងធ្វើកម្មសិទ្ធិនៅពេលនេះ មានផ្ទៃដីទំហំ ២៨៤,២០២ ម៉ែត្រការ៉េ ស្មើរនឹង ៣៧៤គ្រួសារ។

លោក ឃ្លាំង ហួត បានលើកឡើងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការឯកភាពពីក្រុមហ៊ុន ocic គឺត្រូវឆ្វៀលភូមិចាស់ចេញដោយលោកអភិបាលខណ្ឌបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថាគឺ បញ្ហានេះជាការកង្វល់ និងក្តីបារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋតែពេលនេះទី១គឺ រាជរដ្ឋាភិបាលបានសម្រេចលុបចោលអនុក្រិត្តចាស់និងចេញអនុក្រិត្តឆ្វៀលភូមិចាស់ទី២ ផ្តល់សេវាធ្វើបណ្ណ័កម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដូច្នេះលក្ខណ័រដ្ឋត្រូវចប់សព្វគ្រប់ដោយនៅសល់តែបងប្អូនប្រជាជនត្រូវត្រៀមរៀបចំឯកសារពាក់ពន្ធ័ផ្សេងៗ និងដីដែលមានទំនាស់របងឬព្រុំនិងគ្រួសារ ត្រូវដោះស្រាយឱ្យចប់សិនទើបគេវាស់វែងធ្វើបណ្ណ័កម្មសិទ្ធិជូន ។

លោកអភិបាលខណ្ឌបន្តថា បងប្អូនត្រូវយោគយល់ពេលអាជ្ញាធរធ្វើផ្លូវ និងលូត្រូវរំកិលខិតថយក្រោយម្នាក់បន្តិចៗដើម្បីឱ្យផ្លូវធំនិងដាក់លូកុំឱ្យមានការលិចលង់ ។ ជាមួយគ្នានោះលោកក៏បានព្រមានចៅសង្កាត់ និងមេភូមិមិនត្រូវចេញលិខិតស្នាក់នៅ ឬសៀវភៅគ្រួសារ ឬការសន្យាផ្សេងៗជូនជនអន្តោប្រវេសន៍នោះទេ តែបើហ៊ានត្រូវទទួលខុសត្រូវដោយខ្លួនឯង គឺទុកឱ្យខាងនាយកដ្ឋានអន្តោប្រវេសចាត់ការតាមច្បាប់ ។

លោកអភិបាលខណ្ឌបន្ថែមទៀតថា យោងតាមច្បាប់ចំណីទន្លេនិងដីសាធារណៈរបស់រដ្ឋគឺមិនអនុញ្ញាធ្វើបណ្ណកម្មសិទ្ធិជូនទេ ។ ក្នុងពិធីសំណេះសំណាលនេះដែរ ប្រជាពលរដ្ឋបានត្រេកអរ និងសប្បាយយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដែលចេញអនុក្រិត្តឆ្វៀលភូមិចាស់រួចធ្វើបណ្ណ័សំគាល់កម្មសិទ្ធិកាន់កាប់អចលនៈវត្ថុជូនពួកគាត់  ៕

image1

image2

image3

image4

image5

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print