ករណីកាប់ជនរងគ្រោះដាច់កដៃឆ្វេង នៅខេត្តព្រះសីហនុ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់បាននៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : គួររំលឹកឡើងថាកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទីល្ងាច មានករណីអំពើហិង្សារវាងកម្មករសំណង់ដូចគ្នា បង្កឡើងដោយជនសង្ស័យឈ្មោះ វង្ស វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតបុង័តោកាប់ទៅលើជនរងគ្រោះឈ្មោះ ជឿន ជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យដាច់កដៃឆ្វេង ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ វង្ស វាស្នា បានរត់គេចខ្លួនបាត់។

 លុះមកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ជនសង្ស័យឈ្មោះ វង្ស វាស្នា នាវេលាមោង១១ និង៤០នាទី នៅចំណុចភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

 បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចិត្តធានការទៅតាមផ្លូវច្បាប់៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print