រថយន្តក្រឡុកស៊ីម៉ង់ត៍ជីធាន បុករយៈរថយន្ត៣គ្រឿងនិងម៉ូតូមួយគ្រឿង អ្នកបើកបររត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ក្រុមហ៊ុនជីធាន ស្រវឹងជោគជាំបើករថយន្តបុករថយន្តចំនួន៣គ្រឿង និងបន្តបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ-សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កជាប្រទេសរថយន្តធុងធំក្រឡុកស៊ីម៉ង់ជីធាន ពាក់ស្លាកលេខភ្នំពេញ5A-0269 ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសារបង្កហេតុរួចបានរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែករថយន្តរងគ្រោះទី១ម៉ាកទូរីស ប្រទេសរត់ឈ្មួល ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2Y-4766 អ្នកបើកបរឈ្មោះ ម៉ៅ អាយុ៣៤ឆ្នាំ ស្នាក់នៅខេត្តកំពង់ចាម។ រថយន្តទី២ម៉ាកSIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-8721 និងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1H-6290 អ្នកបើកបរឈ្មោះ រ៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីបម្រើការងារនៅក្រសួងការងារ​ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹកសាឡាង ខណ្ឌទួលគោក។ ចំណែករថយន្តរងគ្រោះមួយទៀតម៉ាក មែកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2C-7059 ខណៈម្ចាស់បានទុកចោលនៅមុខផ្ទះ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុងស៊ីម៉ង់ក្រុមហ៊ុន ជីធាន បើកបរយ៉ាងលឿនរេចង្កូតពេញផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងដែលគេដឹងថា អ្នកបើកបរក្នុងស្ថានភាពស្រវឹងជោគជាំបញ្ច្រាស់ទិសជាមួយម៉ូតូមួយគ្រឿង និងរថយន្ត៣គ្រឿងដែលធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តក្រឡុងស៊ីម៉ង់បានរេចង្កូតទៅបុកចំពីចំហៀងទូរីស រួចបន្តទៅបុករថយន្តម៉ាកSIENNA និងម៉ូតូគ្រឿងទៀតបណ្តាល្យដួល។ រថយន្តក្រឡុកស៊ីម៉ង់ដែលមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តមែកសឺដេសបង្កឲ្យខូចខាត ចំណែកអ្នកបើកបរឃើញទិដ្ឋភាពបែបនេះបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះមកវាស់វែង និងយករថយន្តបង្កហេតុ និងរថយន្តម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យដើម្បីធ្វើការដោះស្រាយតាមក្រោយ៕

13235061_1018191264902600_616517322_o

13224287_1018191248235935_1529219764_o

13262176_1018191228235937_712940787_o

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print