អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​មើល​ស្ថានភាព​បាក់ស្រុតច្រាំងព្រែកកុយ ​ដោយផ្ទាល់ ខណៈមានករណីបាក់ស្រុតច្រាំង​ព្រែកកុយ

ចែករំលែក៖

ខេត្តកំពង់ចាម : អាជ្ញាធរហាមឃាត់រថយន្តធុនធំឆ្លងកាត់ត្រង់ចំណុចភូមិព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈការបាក់ច្រាំងនៅតែបន្ត ហើយអាចបង្កហានិភ័យ បើរថយន្តធំបើកឆ្លងកាត់។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ រួមទាំងអាជ្ញាធរស្រុកកងមាស ចុះពិនិត្យ​មើល​ស្ថានភាព​បាក់ស្រុតច្រាំងព្រែកកុយ ​ដោយផ្ទាល់ ដែលហេតុការណ៍​បាក់ស្រុតច្រាំង​ព្រែកកុយ បានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្ល៉េះ ប៉ុន្តែស្ថានភាពបាក់ស្រុតនៅបន្តកើត។

ហេតុការណ៍នេះ បានរងផលប៉ះពាល់ផ្លូវ មិនអាចឱ្យរថយន្តធុនធំៗបើក​ឆ្លងកាត់បាន ដោយមាន​ប្រវែងបណ្តោយចំនួន២០ម៉ែត្រ និងទទឹង០៤ម៉ែត្រ នៅត្រង់ចំណុច ហួសគល់ស្ពានព្រែកបារ៉ាយ នៅភូមិព្រែកកុយ នៅឃុំព្រែកកុយ​ ដែលធ្វើឲ្យប៉ះពាល់ដល់គម្រោងផ្លូវ world bank ចាប់ពីចំណុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ទៅឃុំសូគង ប្រវែង២៧,៦០០ម៉ែត្រ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានឲ្យកងកម្លាំងប៉ុស្តិ៍ រួមអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់​ការពារ ​និង​បញ្ចៀស​ចរាចរណ៍​រថយន្តធុនធំៗកុំឲ្យបើក​បរឆ្លងកាត់តំបន់នេះ ហើយ​រិះរក​វិធីសាស្ត្រ​ដោះស្រាយភ្លាមៗ​ប្រសិន​បើច្រាំងព្រែកនេះបន្តស្រុតទៀត។
លោកអភិបាល នៃគណៈអភិបាលខេត្ត និងអាជ្ញាធរស្រុក បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ខ្លាចកើតមាននូវឧប្បលហេតុផ្សេងៗ ប្រសិនបើទឹកទន្លេហក់ឡើង ឬបង្កអោយបាក់ច្រាំងបន្តទៀត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print