រាជធានីភ្នំពេញ៖ នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើបទឧទ្ទេសនាម ស្តីពីការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ជូនដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់និងមធ្យមឆ្នាំ២០១៦។ លោកកិត្តិបណ្ឌិត បានជម្រាបជូនពីប្រវត្តិនៃការគ្រប់គ្រងធនធានមនុស្សមុនពេលដែលបារាំងចូលស្រុករហូតមកដល់ស្ថានភាពបច្ចុប្បន្ន ជាពិសេសសិក្ខាកាមបានយល់ដឹងអំពីព្រះរាជក្រឹត្យដំបូងស្តីពីការគ្រប់គ្រងមន្ត្រីរាជការនៅឆ្នាំ១៨៩៧៕
ដោយ សីលា
...