អន់ចិត្តម្ដាយស្ដីបន្ទោសនិងវៃ១រំពាត់មុខគេឯង រត់ឡើងទៅលើផ្ទះចង.កធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ អន្ទិតម្នាក់រត់ឡើងលើផ្ទះចង.កបានសម្រេច​ ព្រោះតែម្ដាយស្ដីបន្ទោសបន្តិចបន្ទួចនិងវៃ១រំពាត់នៅចំពោះមុខមិត្តភ័ក្រ​ ខណៈនៅក្នុងវង់ផឹកសុីធ្វើឲ្យអន់ចិត្តខ្មាសគេឯង​។​

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៦​ នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិចាមចាស់​ ឃុំឈើតុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​

សមត្តកិច្ចនគរបាលស្រុកក្រគរឲ្យដឹងថា អន្ទិតគិតខ្លីត្រូវបានគេស្គាល់ឈ្មោះ​ ញួង​ ភារុណ​ អាយុ២៦ឆ្នាំ​ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយនិងមានបងប្អូនស្រីប្រុសចំនួន៦នាក់​ មានទីលំនៅភូមិឃុំកើតហេតុ។​ សមត្តកិច្ចបន្តថា តាមការរៀបរាប់ពីស្រ្តីជាម្តាយឈ្មោះ​ តំ​ រ៉ាន​ អាយុ៥៨​ឆ្នាំ​ថា នៅវេលាម៉ោងប្រមាណ១០ទៅ១១យប់ថ្ងៃទី១៦ ខែឧសភា មុនកើតហេតុកូនគាត់រូបនេះបានទៅផឹកសុីផ្ទះមិត្តភ័ក្រក្នុងភូមិជាមួយគ្នា​ គ្រានោះគាត់កដើរទៅស្ដីបន្ទោសខ្លះៗថា ឯងផឹកដល់ម៉ោងប៉ុន្មានទៀតព្រឹកស្អែកទៅព្រៃផង​ រួចកាច់រំពាត់តូចមួយថែមទាំងបានវាយមួយរំពាត់ដែរ​ ហើយកដើរត្រឡប់មកផ្ទះចំណែកកូនរងគ្រោះដើរតាមក្រោយ​ កឡើងលើផ្ទះបើកទ្វារចូលដេកបាត់ទៅ ចំណែកគាត់បានដេកលើគ្រែនៅក្រោមផ្ទះ​​ លុះព្រឹកឡើងនៅវេលាម៉ោង៦ព្រឹកមិនឃើញងើបពីដំណេកសោះហៅក៏មិនឆ្លើយ​ ទើបមានការសង្ស័យក៏ឡើងទៅមើលឃើញកូនចងកនឹងធ្នឹងលើផ្ទះមិនដឹងស្លាប់ពីម៉ោងប៉ុន្មាននោះឡើយ​ បង្កការភ្ញាក់ផ្អើលឆោឡោកើតឡើង ហើយរាយការណ៍មកសមត្តកិច្ចតែម្ដង។​

គ្រានោះសមត្តកិច្ចចុះផ្ទាល់ទៅកន្លែង​កើតហេតុធ្វើការពិនិត្យយ៉ាងយកចិត្តទុុកដាក់​ឃើញថា ពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតពិតមែន​  ហើយក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕​

851418266_47049

851418533_46685

851419656_47628

851422995_47246

ដោយ៖ បឹុម​ ពិន​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print