ខេត្តពោធិ៍សាត់៖ អន្ទិតម្នាក់រត់ឡើងលើផ្ទះចង.កបានសម្រេច ព្រោះតែម្ដាយស្ដីបន្ទោសបន្តិចបន្ទួចនិងវៃ១រំពាត់នៅចំពោះមុខមិត្តភ័ក្រ ខណៈនៅក្នុងវង់ផឹកសុីធ្វើឲ្យអន់ចិត្តខ្មាសគេឯង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្តកិច្ចនគរបាលស្រុកក្រគរឲ្យដឹងថា អន្ទិតគិតខ្លីត្រូវបានគេស្គាល់ឈ្មោះ ញួង ភារុណ អាយុ២៦ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយនិងមានបងប្អូនស្រីប្រុសចំនួន៦នាក់ មានទីលំនៅភូមិឃុំកើតហេតុ។ សមត្តកិច្ចបន្តថា តាមការរៀបរាប់ពីស្រ្តីជាម្តាយឈ្មោះ តំ រ៉ាន អាយុ៥៨ឆ្នាំថា នៅវេលាម៉ោងប្រមាណ១០ទៅ១១យប់ថ្ងៃទី១៦ ខែឧសភា មុនកើតហេតុកូនគាត់រូបនេះបានទៅផឹកសុីផ្ទះមិត្តភ័ក្រក្នុងភូមិជាមួយគ្នា គ្រានោះគាត់កដើរទៅស្ដីបន្ទោសខ្លះៗថា ឯងផឹកដល់ម៉ោងប៉ុន្មានទៀតព្រឹកស្អែកទៅព្រៃផង រួចកាច់រំពាត់តូចមួយថែមទាំងបានវាយមួយរំពាត់ដែរ ហើយកដើរត្រឡប់មកផ្ទះចំណែកកូនរងគ្រោះដើរតាមក្រោយ កឡើងលើផ្ទះបើកទ្វារចូលដេកបាត់ទៅ ចំណែកគាត់បានដេកលើគ្រែនៅក្រោមផ្ទះ លុះព្រឹកឡើងនៅវេលាម៉ោង៦ព្រឹកមិនឃើញងើបពីដំណេកសោះហៅក៏មិនឆ្លើយ ទើបមានការសង្ស័យក៏ឡើងទៅមើលឃើញកូនចងកនឹងធ្នឹងលើផ្ទះមិនដឹងស្លាប់ពីម៉ោងប៉ុន្មាននោះឡើយ បង្កការភ្ញាក់ផ្អើលឆោឡោកើតឡើង ហើយរាយការណ៍មកសមត្តកិច្ចតែម្ដង។
គ្រានោះសមត្តកិច្ចចុះផ្ទាល់ទៅកន្លែងកើតហេតុធ្វើការពិនិត្យយ៉ាងយកចិត្តទុុកដាក់ឃើញថា ពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតពិតមែន ហើយក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ បឹុម ពិន
...