គ្មានបុគ្គលណាអាចប្រកបអាជីវកម្មខារ៉ាអូខេបានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលអាជ្ញាប័ណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ខេត្តកំពង់ចាមៈក្រោមបទបញ្ជានិងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម  នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក រៀល សុភិន ព្រះរាជអាជ្ញារង ជំនួយដោយលោក ម៉ែន ណូរ៉ា ក្រឡាបញ្ជី បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន ០៦ កន្លែង មាន ២៧ បន្ទប់ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាលទ្ធផលយើងរកឃើញថា ទីតាំងទាំងនោះ មានច្បាប់អនុញ្ញាតអាជីវកម្ម ចំនួន៥ កន្លែង តែហួសសុពលភាព ៤ កន្លែង និងគ្មានច្បាប់ ១ កន្លែង ហើយរកឃើញក្មេងអាយុក្រោម ១៨ឆ្នាំ ចូលច្រៀងក្នុងទីតាំងខាងលេី
ចំនួន ៦ នាក់ (ស្រី ២ នាក់) បាននាំមកធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញឪពុកម្តាយ ឬ អាណាព្យាបាល មកធានាទទួលយកទៅលំនៅដ្ឋានវិញ ។ ក្នុងកិច្ចប្រតិបត្តិការនេះ យើងបានបង្កើតគណៈកម្មាការចំរុះមួយ រួមមានៈ
១_លោក រៀល សុភិន ព្រះរាជអាជ្ញារង
២_លោកស្រីឧត្តមសេនីយ៍ត្រី អៀម វណ្ណី ស្នងការរង
៣_លោកវរសេនីយ៍ត្រី មិន សុវិសាល នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
៤_លោក ម៉ន ហេន ជំទប់ សង្កាត់វាលវង់
៥_លោកអនុសេនីយ៍ឯក រស់ សារ៉ាន់ អធិការរង
៦_លោកអនុសេនីយ៍ត្រី ម៉ៅ ឡុក នាយប៉ុស្តិ៍វាលវង់
៧_លោក ជៀប គាហេង មេភូមិទី២
បានសម្រេចបិទជាបណ្តោះអាសន្ន ទីតាំងខារ៉ាអូខេ ៥ កន្លែងដែលហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះរួមមានៈ
១_ខារ៉ាអូខេយីហោ ៣១KTV
២_ខារ៉ាអូខេយីហោ ស្រីអូន
៣_ខារ៉ាអូខេយីហោ ផ្ទះឈើ
៤_ខារ៉ាអូខេយីហោ ហានី
៥_ខារ៉ាអូខេយីហោ ម្លប់ស្បូវ

យោងតាមប្រកាសលេខ ១៧៤ ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងទេសចរណ៍ ស្តីពីការផ្តល់អាជ្ញាប័ណ្ណទេសចរណ៍ដល់អាជីវកម្មខារ៉ាអូខេៈ
ប្រការ ១៥ ចែងថា អនីតិជនអាចចូលទៅកម្សាន្តក្នុងបរិវេណទីតាំងអាជីវកម្មខារ៉ាអូខេបាន លុះត្រាតែមានឪពុកម្តាយ ឬ អាណាព្យាបាលទៅជាមួយ និងដោយមានការធានាអះអាងត្រឹមត្រូវ ។
ប្រការ ១៨ ចែងថា បុគ្គលណាដែលធ្វើអាជីវកម្មខារ៉ាអូខេដោយគ្មានអាជ្ញាប័ណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ស្របតាមមាត្រា ៦៥ នៃច្បាប់ស្តីពីទេសចរណ៍។ ទំហំទឹកប្រាក់ នៃការពិន័យអន្តរការណ៍ សម្រាប់អាជីវកម្មខារ៉ាអូខេ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
ជនណាដែលក្លែងអាជ្ញាប័ណ្ណទេសចរណ៍ប្រកបអាជីវកម្មខារ៉ាអូខេ ឬ ឯកសារសាធារណៈផ្សេងៗ ត្រូវផ្តន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ៕

image image image image image image

...

អត្ថបទ ហ៊ាង វុត្ថា
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print