រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន លោក ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការចុះធ្វើជំរឿនមន្ត្រីរាជការសីុវិល មន្ត្រីជាប់កិច្ចសន្យា និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន នាពេលខាងមុខនេះ។ ក្រសួងមុខងារសាធារណៈ សូមកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រសួងបរិស្ថាន ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងកិច្ចការពង្រឹងសមត្ថភាពស្ថាប័ន ស្របពេលជាមួយនឹងការដំឡើងប្រាក់បៀវត្ស និងប្រាក់កម្រៃប្រចាំខែកាន់តែសមរម្យជាបន្តបន្ទាប់។ កិច្ចការជំរឿននេះ នឹងចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យទទួលបានជោគជ័យ៕
ដោយ សុខ ខេមរា
...