លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងស្បាតកូនសត្វ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង

ចែករំលែក៖

   (កំពង់ធំ)÷ នៅថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុកអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ។

     ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារទីបញ្ជាការស្រាល បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងស្បាតកូនសត្ខ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

      លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារទីបញ្ជាការស្រាល បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបលទ្ធផលអនុវត្តបាន០១ករណី រុះរើបំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនឹងកន្លែងរួមមានរបាំងសាច់អួនចំនួន០៤របាំងប្រវែង១៣០០ម៉ែត្រ  លូសាច់អួនចំនួន ១១មាត់  ឡុកសាច់អួនចំនួន ០៩គ្រឿង       

បង្គោលឈើចំនួន៩០០ដើម  ត្រីចាក់លែងចូលបឹងធម្មជាតិទម្ងន់២០គីឡូក្រាម ។

      គួរបញ្ជាក់ផងដែរថាសម្រាប់ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែងអាកាសធាតុមិនល្អ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print