លោក ប៊ីលគ្លីនតុន នឹងមិនចូលរួមគណរដ្ឋមន្ត្រីរបស់ភរិយាឡើយប្រសិនបើជាប់ជាប្រធានាធិបតី

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី ហីលឡារីគ្លីនតុន បានឲ្យដឹងថា អតីតប្រធានាធិបតីដែលជាស្វាមីរបស់លោកស្រី​គឺលោក ប៊ីលគ្លីនតុន នឹងមិនចូលរួមក្នុងជួរគណរដ្ឋមន្ត្រីថ្មីឡើយប្រសិនបើលោកស្រីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ។

នៅថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ​ Kentucky  លោកស្រីបានបញ្ចាក់យ៉ាងច្បាស់ទៅកាន់ក្រុមអ្នកគាំទ្រថា និងមិនចូលរួមនៅក្នុងជួររដ្ឋាភិបាលថ្មីឡើយប្រសិនបើលោកស្រីជាប់ឆ្នោត ។ ស្វាមីរបស់លោកស្រីនឹងដើរតួនាទីជាប្រឹក្សាផ្ទាល់សម្រាប់ដឹកនាំនិងផ្តល់បទពិសោធមួយចំនួនដែលគាត់ធ្លាប់ឆ្លងកាត់។

នៅពេលនេះជ័យជំនះអាចធ្លាក់មកលើលោកស្រី ហីលឡារីគ្លីនតុន បើតាមការស្ទង់មតិ លោកស្រីមានសម្លេងគាំទ្រច្រើនជាងបេក្ខភាពមកពីគណបក្សសាធារណ។ ចំណែកគណបក្សសាធារណវិញលោក ដូណាល ត្រាំ កំពុងតែដើរម្នាក់ឯងឆ្ពោះទៅកាន់គោលដៅ ដោយពេលនេះគ្មានបេក្ខភាពណាមួយអាច​ប្រគួតប្រជែញតទៅទៀតឡើយ។

បរាជ័យ​របស់​លោក ​ថេត គ្រូស បាន​ធ្វើ​ឲ្យ​លោក​ដកខ្លួនចេញពី​សមរភូមិនិង​ទុក​ឲ្យ​លោក ​ដូណាល់ ត្រាំ ក្លាយ​ជា​បេក្ខជន​ពេញមុខ ដើម្បី​តំណាង​បក្ស​សាធារណរដ្ឋ ទៅ​ប្រកួតប្រជែងនៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ លោក​ ដូណាល់ ត្រាំ មិន​ដែល​ធ្លាប់​ធ្វើការ​នៅក្នុង​រដ្ឋាភិបាល​ពីមុនសោះ។ ជា​អ្នកជំនួញលោក ​ដូណាល់ ត្រាំ ទើប​ចូល​ប្រលូក​ក្នុង​នយោបាយអាមេរិកនៅ​ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ ផ្ទុយទៅវិញ លោក​បែរ​ជា​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​សមាជិក​របស់​បក្សសាធារណរដ្ឋ​ទៅវិញ។ ចំណែក​បេក្ខជនដែល​ជាអ្នកធ្វើ​នយោបាយ​កន្លងមក គឺ​ត្រូវ​បរាជ័យ របូត​ធ្លាក់ម្តងមួយម្តងមួយក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជនប្រធានាធិបតី​ក្នុង​គណបក្ស។

កាលពី​ប៉ុន្មាន​ខែ​មុនគ្មាន​អ្នកណា​ស្មានដល់​ថា លោក​ ដូណាល់ ត្រាំ ដែល​ធ្លាប់​ជា​អតីត​តារា​កម្មវិធី​តាមទូរទស្សន៍ និង​ជា​មហាសេដ្ឋី អចលនទ្រព្យដែល​គ្មាន​បទពិសោធន៍​នយោបាយសោះនោះ នឹង​អាច​ក្លាយ​ជា​បេក្ខជន​តំណាង​បក្ស​សាធារណរដ្ឋ​សម្រាប់ ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នោះ​ទេ។ ប៉ុន្តែកូដ​ប្រជាប្រិយភាព និង​ការឈ្នះ​សំឡេង​ឆ្នោត​គាំទ្រ ជា​បន្តបន្ទាប់ពី​សមាជិក​បក្ស​សាធារណរដ្ឋ ជាពិសេសនៅក្នុង​រដ្ឋ​​អាំងឌីយ៉ាណា រួមផ្សំ​នឹង​ការប្រកាស​ដកខ្លួន​របស់​គូប្រជែង​សំខាន់​របស់លោក​គឺ​លោក ​ថេត គ្រូស បាន​ធ្វើ​ឲ្យ​លោក ​ដូណាល់ ត្រាំ ក្លាយជា​បេក្ខជន​តំណាង​គណបក្ស​សាធារណរដ្ឋដែល​គេ​មិន​អាច​បដិសេធប្រឆាំង​បាន។ ជាមួយ​នឹង​សំឡេង​គាំទ្រប្រមូល ១,០៥០សំឡេង លោក ​ដូណាល់ ត្រាំ ដែល​លែង​មាន​គូប្រជែង​ធំ​ដូច​ជា​លោក ថេត គ្រូស នឹង​អាច​ឈ្នះ ប្រមូល​យក​បាន​សំឡេង ១,២៣៧ ដោយស្រួលនិង​ក្លាយ​ជា​បេក្ខជន​តំណាង​ពេញសិទ្ធិ​គណបក្ស​សាធារណរដ្ឋ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​គណបក្ស​នៅ​ខែ​កក្កដា​ខាងមុខ។

លោក ​ដូណាល់ ត្រាំ គ្មាន​បទពិសោធន៍​ធ្វើ​នយោបាយទេ ​មានតែ​ជំនាញ​​ខាងធ្វើ​ជំនួញ គឺ​ប្រហែល​ដោយសារតែ​ហេតុផល​នេះ​ផង ដែល​ធ្វើ​ឲ្យ​សមាជិក​របស់​បក្ស​សាធារណរដ្ឋ​បោះឆ្នោត​គាំទ្រ​ឲ្យ​លោកឈរឈ្មោះ​តំណាង​បក្ស។ លោក ​ដូណាល់ ត្រាំ​ ផ្តោត​សំខាន់តែ​ទៅលើ​សេដ្ឋកិច្ច និង​ការងារធ្វើនិង​បាន​សន្យា​នាំ​ភាពថ្កុំថ្កើង​ឲ្យ​អាមេរិក។ អ្នកបោះឆ្នោត​សង្ឃឹម​គិត​ថា អាមេរិក​ដែល​លោក ​ដូណាល់ ត្រាំ សំដៅ គឺ​ប្រជាជន​អាមេរិក​នោះឯង។

បរាជ័យ​របស់​អ្នកធ្វើ​នយោបាយនៅក្នុង​ការបោះឆ្នោតជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លើកនេះ អាច​ឆ្លុះ​បញ្ចាំង​ផងដែរពីការលែង​ជឿទុកចិត្ត​របស់​ប្រជាជន របស់​សមាជិក​បក្ស​ទៅលើ​អ្នកដឹកនាំ​របស់ពួកគេ មិនថា ទាំង​នៅក្នុង​បក្ស និង​រដ្ឋាភិបាល។ អ្នកបោះឆ្នោត​អាមេរិកមិនជ្រើសរើស​លោក ​ថេត គ្រូស ដែល​ជា​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែជ្រើសរើស​យក​លោក ​ដូណាល់ ត្រាំ គឺ​ដើម្បីសងសឹក​នឹង​អ្នកនយោបាយ។ ម្យ៉ាងទៀត ពួកគេក៏​ចង់​ផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ដែល​អាច​មាន​ទស្សនវិស័យ​ថ្មី គិតគូរ​ដល់​សេដ្ឋកិច្ច ដែល​ជា​ឆ្នាំង​បាយ​របស់​ប្រជាជន​អាមេរិកាំង៕

bau-cu-tong-thong-my-1453

ប្រែសម្រួល៖ ម៉ែវសាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print