ខេត្តព្រះសីហនុៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧និង៤៥នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃំុសំរ៉ុង ស្រុកព្រៃនប់ ថា រូបគាត់បានបាត់ម៉ូតូ១គ្រឿង ម៉ាក C១២៥ ផលិតឆ្នាំ ២០១០ ខណ:ចតទុកនៅមុខផ្ទះប្អូន ។ ពេលចេញពីផ្ទះវិញស្រាប់តែបាត់ម៉ូតូវេលាម៉ោងប្រមាណ៧យប់នាទី ថ្ងៃទី១៦ ឧសភា ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាទៅកម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បេីកការសេីុបអង្កេតស្រាវជ្រាវជាបន្ទាន់ ។ លទ្ធផល នៃកិច្ចប្រតិបត្តិការ ករណីទី១នៅវេលាម៉ោង៩នាទី ថ្ងៃទី១៧ឧសភា កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ១.ឈ្មោះ ជន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មានមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ (ធ្លាប់ជាប់ពន្ធធានាគារ៧ខែពីបទចោរកម្ម ) ។ ២.ឈ្មោះ ផន ម៉ៅ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅជាមួយគ្នា (សហចារី ) ។ ៣.ឈ្មោះវ៉ា ថន ហៅគ្រង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ (ទទួលផលចោរកម្ម )។
និង៤.ឈ្មោះ ជំ ហាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា (ទទួលផលចោរកម្ម) ។ ដកហូតបានវត្ថុតាងជាផលចោរកម្ម ម៉ូតូចំនួន១៣គ្រឿង ម៉ាកហុងដា C១២៥ចំនួន៧គ្រឿង ម៉ាកហុងដាវ៉េវ ចំនួន៤គ្រឿង ម៉ាកវីវ៉ា១គ្រឿង ម៉ាកគុប១គ្រឿង ក្នុងនោះដែរម៉ូតូ១គ្រឿងម៉ាកហុងដា C.១២៥ ជារបស់ជនរងគ្រោះ ។
-ស្លាកលេខម៉ូតូចំនួន ៥-គ្រឿងបន្លាស់ម៉ូតូមួយចំនួន
.ករណីទី២ នៅវេលាម៉ោង៣រសៀលថ្ងៃដដែល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ សើុបអង្កេត ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀតពាក់ព័ន្ធពីបទចោរកម្មលួចម៉ូតូវ៉េវ កាលពិថ្ងៃទី១៥ ឧសភា វេលាម៉ោង១រំលងអាធ្រាត្រនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ VOLODYMYR BIRIUKOV ជនជាតិ អុយគ្រែន ភេទប្រុស អាយុ៤៨ឆ្នាំ លិខិឆ្លងដែនលេខ EI 304894 ។
ជនសង្ស័យទាំង៣នាក់ ឈ្មោះ ១.ឈ្មោះសូន ចាន់សេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មរ មានទីលំនៅក្រុមទី២៤ ភូមិ២ សង្កាត់៤ក្រុងព្រះសីហនុ ។
២.ឈ្មោះ ផា រិនហៃ អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ។ និង៣.ឈ្មោះ សាន់ គ្រឿន អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ។
ចំពោះម៉ូតូទាំង១៣គ្រឿង ដែលដកហូតបានជាវត្ថុតាង ស្នងការដ្ឋាន នឹងជូនដំណឹងទៅតាមបណ្តាខេត្ត ជាប់ព្រំប្រទល់ និងរាជធានីភ្នំពេញ ដេីម្បីឲ្យជនរងគ្រោះដោយអំពេីលួច ឆក់ ប្លន់ បានដឹង និងយកឯកសារពាក់ព័ន្ធមកទំនាក់ទំនងទទួលយក ។
ជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕
ដោយ សីលា