ក្រុងមូស្គូៈសម្តេតតេជោ ហ៊ុន សែនចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងម៉ូស្គូនៃសហព័ន្ឋរុស្សុីនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នេះ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំនៃទំនាក់ទំនងអាស៊ាន រុស្សុីនទីក្រុង សូ ឈី ចាប់ពីថ្ងៃទី១៩ ដល់២១ ឧសភា ឆ្នាំ២០១៦ ។ យន្តហោះរបស់កម្ពុជាបានដឹកគណៈប្រតិភូ ចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្កូ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៧ៈ៥៣នាទី ព្រឹកនៅទីក្រុងម៉ូស្កូ ត្រូវនឹងម៉ោង ១១និង៥៣នាទី ថ្ងៃត្រង់ ម៉ោងនៅក្នុងប្រទេសកម្ពុជា ថ្ងៃទី១៧ឧសភានេះ។
ការអញ្ជើញដល់ របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគារវកិច្ចស្វាគមន៍ ពីសំណាក់លោកស្រី អនុរដ្ឋមន្រ្តី ការបរទេស និង លោកប្រធានពិធីការក្រសួងការបរទេស រុស្ស៊ី , ឯកឧត្តម ថៃ វណ្ណា ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី និងឥស្សរជនការទូត នៃប្រទេស ទាំងពីរ កម្ពុជា សហព័ន្ធរុស្ស៊ី ។
ទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅសហព័ន្ទរុស្ស៊ី គឺដើម្បីពង្រឹង និងពង្រឹក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា សហព័ន្ធរុស្ស៊ី ពិសេស ខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងវប្បធម៌នៃប្រទេស ទាំងពីរ ឲ្យកាន់តែរឹងមាំ និងរីកធំធាត់ធាត់ទ្វេឡើងថែមទៀត។ ក្នុងទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគី ជាមួយ សមភាគីរុស្សី, ឯកឧត្តម ឌីមេទ្រី មេដវេដេវ (Dmitry MEVEDEV) នាយករដ្ឋមន្រ្តីរិស្ស៊ី នារសៀលថ្ងៃទី១៧ឧសភានេះ មុនពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន១០ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ៕
ដោយ សុខ ខេមរា