សមត្ថកិច្ចនគបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បង្ហាញមុខក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនស្រី.ប្រុស ៣៧នាក់

ចែករំលែក៖

ភ្នំពេញៈ​ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី ១៧ ឧសភា ឆ្នាំ២០១៦​ បានបង្ហាញមុខក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនប្រុស.ស្រី ចំនួន៣៧នាក់ និងវត្ថុតាងមួយចំនួន ។ លោកវរ.សេនីយ៍ឯកអីុវ ភារិទ្ធិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានឲ្យដឹងថា លទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលត្រូវបានឃាត់ខ្លួន៣៧នាក់នេះ គឺធ្វើឡើងស្របគ្នាតាមបណ្តាខណ្ឌកាលពីថ្ងៃទី១៥.១៦.១៧ ឧសភា ។ ជាក់ស្តែងដូចជាខណ្ឌចំការមនឃាត់ខ្លួន ៧នាក់ខណ្ឌច្បារអំពៅ ៤នាក់(ស្រ្តីម្នាក់)ខណ្ឌមានជ័យឃាត់ខ្លួន៣នាក់ ខណ្ឌសែនសុខ ឃាត់ខ្លួនបាន២នាក់ ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនបាន១នាក់ និងខណ្ឌដង្កោ ឃាត់ខ្លួនបាន១នាក់ សរុបវត្ថុតាងដែលត្រូវ បានដកហូត មានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៦១កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀន២ គ្រឿងដាវ២ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។ លោកអុីវ ភារិទ្ធិ បន្តថាសរុបលទ្ធផលចូលក្នុងឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ រួមជាមួយបណ្តាខណ្ឌទាំង១២ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៣៩៤ ករណីឃាត់ខ្លួនមនុស្ស ១០៩៨ នាក់ (ស្រី១០១នាក់) ។ ក្នុងនោះជនជាតិវៀតណាម២៦នាក់ ស្រី៨នាក់ ជនជាតិចិន៨នាក់ ស្រី២នាក់ និងជនជាតិឡាវ១នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ជញ្ជីងថ្លឹងថ្នាំញៀន និងឧបករណ៍ពាក់ពាក់គ្រឿងញៀនជាច្រើនទៀត ដែលត្រូវបានបញ្ជួនទៅកានសាលា ដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ។ ថ្មីៗនេះការិយាល័យជំនាញ និងគ្រប់ខណ្ឌនៅបន្តខិតខំស្រាវជ្រាវ បង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន តាមរបៀបភ្លៀងរលឹម ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលប់បំបាត់បន្តិចម្តងៗ ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រៀងញៀនដោយខុសច្បាប់នេះ៕​

image image image

...

ដោយ​ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print