ភ្នំពេញ៖ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានប្រតិបត្តិការចុះបង្រាបទីតាំងសង្ស័យមានបង្កប់ល្បែងសុីសងអនឡាញ នៅសណ្ឋាគារ ហុងដា (HONDA HOTEL) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ក្នុងប្រតិបត្តិការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងរាជធានី ភ្នំពេញប្រចាំខណ្ឌដូនពេញ លោកលី ប៊ុនអេង ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការចូលរួម លោក ទៀង ច័ន្ទសារអធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងនគរបាលខណ្ឌ លោកចៅសង្កាត់ផ្សារថ្មី៣ លោកនាយប៉ុស្តិ័ផ្សារថ្មី៣។
ជាក់ស្ដែងជាលទ្ធផល៖ បន្ទប់លេខ៧០៤ មានម្ស៉ៅក្រាមពណ៌ស សង្ស័យមានសារធាតុញៀនចំនួន០២កញ្ចប់តូច អ្នកប្រើប្រាស់ចំនួន០៣ នាក់ជាជនជាតិចិន និងទូរសព្ទ័ដៃចំនួន ១២គ្រឿង។
បច្ចុប្បន្នជនជាតិចិនចំនួន ៣នាក់នេះត្រូវបានសមត្ថកិច្ចជំនាញយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖ស តារា