នាយឧត្តមសេនីយ៌ គន់ គីម ជួបសំណេះសំណាលសួរសុខទុក្ខសមាជិកអតីតយុទ្ធជន

ចែករំលែក៖

ខេត្តមណ្ឌលគីរីៈនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៌ គន់ គីម ក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះ សំណាលសួរសុខទុក្ខសមាជិកអតីតយុទ្ធជនប្រមាណជាង២០០នាក់នៅខេត្តមណ្ឌលគីរី។ នេះជាថ្ងៃទី២នៃដំណើរចុះសួរសុខទុក្ខដល់បងប្អូន អតីតយុទ្ធជននៅភាគឥសាន្តប្រទេស ក្នុងន័យលើកទឹកចិត្ត និងការនាំយកអំណោយមួយចំនួនទៅផ្តល់ជូនផង ។ ក្នុងសេចក្តីរាយការណ៌ ពីស្ថានភាពទូទៅរបស់សមាគមខេត្ត លោក ឧត្តមសេនីយ៌ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធាន សមាគមអតីតយុទ្ធជនខេត្តមណ្ឌលគីរីបានអោយដឹងថា នៅទូទាំងខេត្តមានសមាជិកអតីតយុទ្ធជនសរុប២២៤នាក់ ដោយក្នុងនោះយុទ្ធជន ពិការចំនួន៣៧នាក់ យោធិនចូលនិវត្តចំនួន១៥៦នាក់ យោធិនបាត់បង់សមត្ថភាព៤នាក់ គ្រួសារយោធិនពលី១៨នាក់ និងគ្រួសារ យោធិនមរណ:៩នាក់។ លោក ឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានអោយដឹងទៀតថា ចាប់តាំងពីបានធ្វើការប្រកាសទទួលស្គាស់ រួចរាល់របស់សមាសភាពថ្នាក់ដឹកនាំសមាគមនៅថ្នាក់ខេត្ត ស្រុក និង ក្រុង សមាគមខេត្តបានធ្វើសកម្មភាពជាបន្តបន្ទាប់ ក្នុងការបំរើសេចក្តី ត្រូវការនានាដល់សមាជិកអតីតយុទ្ធជន ដូចជាការចាត់តាំងកម្លាំងចុះសួរសុខទុក្ខផ្តល់អំណោយដល់គ្រួសារអតីតយុទ្ធជនដែលជួបការលំបាក ការចុះបើកប្រាក់បេឡាមរណ:សង្រ្គោះដល់សមាជិកដែលទទួលមរណ:ភាព ការផ្សព្វផ្សាយស្តីពីការបំពេញបែបបទថ្មីរបស់សមាគម និងការ គ្រប់គ្រងថវិកាទ្រទ្រង់សមាគមជាដើម។

មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៏ គន់ គីម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ទាំងអស់ ដែលកន្លងមកបានបំរើប្រទេសជាតិប្រកបដោយការធ្វើពលិកម្ម។ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា កន្លងមកនេះអាស្រ័យ ដោយមានការខ្វះខាតចំពោះការបំរើសំណូមពរដល់សមាជិកមិនបានដិតដល់ ទើបមហាសន្និបាទតំណាងទូទាំងប្រទេសលើកទី២ របស់ សមាគមនាដើមខែកញ្ញាឆ្នាំ២០១៥កន្លងទៅ សម្រេចផ្ទេរការគ្រប់គ្រងសមាជិកអតីតយុទ្ធជនមកឲ្យកងកម្លាំងប្រដាប់អាវុធវិញ ដើម្បីងាយ ស្រួលទំនាក់ទំនងទាំងការបើកប្រាក់គោលរបបផ្សេងៗបានទាន់ពេលវេលា និង ការតាមដានបានច្បាស់លាស់ពីស្ថានភាព ជីវភាពរស់នៅ របស់បងប្អូន។ ឯកឧនាយឧត្តមសេនីយ៍​ គន់ គីម បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ របស់បងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់ដីសម្បទាន ការសាងសង់លំនៅដ្ឋានដល់សមាជិកដែលមានការខ្វះខាត និងការតម្លើងប្រាក់ គោលរបបផ្សេងៗដូចមន្រ្តីរាជការដែលកំពុងបំរើការងារផងដែរ។ នៅក្រោយបញ្ចប់មតិសំណេះសំណាល នាយឧត្តមសេនីយ៍ គន់ គីម បានឧបត្ថម្ភ ដល់សមាជិកដែលបានចូលរួមចំនួន២២៤នាក់ ដោយក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ អង្ករ៣០គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល៕

image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print