ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអធិការនគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងចម្រុះចុះត្រួតពិនិត្យសណ្ឋាគារ BALY3 និងDBLY TOWER នៅសង្កាត់ជ្រោយចង្វា សង្ស័យថាមានបង្កប់ល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការខាងលេីនេះ បានធ្វេីឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទទួលខណ្ឌជ្រោយចង្វារ លោកទង់ រតនា កម្លាំងគណះបញ្ជាការឯកភាពសាលាខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអភិបាលរង កៅ សារ៉ាវុធ និងលោកវរសេនីយ៍ឯក យ៉ែម នៅ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ និងលោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យសណ្ឋាគារ BALY3 និង DBLY TOWER ស្ថិតនៅចំណុច ភូមិ២ និងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសង្ស័យថាមានបង្កប់ល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់។
ជាក់ស្ដែងជាលទ្ធផលទីតាំងខាងលើ ពុំមានការបង្កប់ល្បែងសុីសងនិងកន្លែងទទួលបញ្ចាំនោះទេ។ ក្រោយពីការត្រួតពិនិត្យរួចសម្ថកិច្ចយើងបានធ្វើកិច្ចសន្យាឱ្យម្ចាស់ទីតាំងទទួលខុសត្រូវមិនឱ្យមានការបើកល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់នៅក្នុងទីតាំងរបស់ខ្លួននៅថ្ងៃក្រោយឡើយ៕ដោយ៖សហការី