ភ្នំពេញ :ក្នុងឱកាសបុណ្យកាន់បិណ្ឌទី១១ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន និងលោក ឌី វិជ្ជា បានអញ្ជើញដឹកនាំក្រុមការងារ សហការី បុគ្គលិកនៃក្រុមហ៊ុនអ័រគ្គីដេ ឌីវិឡូបមុិន នាំយកនូវទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្ត មុនីប្រសិទ្ធិវង្ស ហៅវត្តព្រែកព្នៅ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ។ ក្នុងពិធីកាន់បិណ្ឌវេនទី១១នេះ ក៏មានកិត្តិយសបានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមការមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វិជ្ជា បានមានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និង ការលំបាករបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សម្រាប់ទេយ្យវត្ថុប្រគេនដល់វត្តរួមមាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៤កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួរ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ទៀនវស្សា១គូរ
១៨- ប្រេងកូឡា ចំនួន៥ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន៣៥
២៤- ថវិកាចំនួន៥០០០ដុល្លារ។
ក្នុងឱកាសនោះផងដែរ លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ក៏បានរៀបចំអាហារមួយពេលសម្រាប់យាយជី តាជី ចំនួន៤០នាក់,យាយជីតាជីកាន់សីល១០ ចំនួន៤០នាក់ និងប្រជាជនចំនួន១៨៥នាក់ ព្រមទាំងបានចែកជូននូវឃីតជាកញ្ចប់ដែលមានជារបស់របរប្រើប្រាស់ សម្លៀកបំពាក់មនុស្សចាស់ និងថវិការមួយចំនួន ចែកជូនដល់លោក យាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី១១នេះ ព្រមទាំងមានជានំកញ្ចប់ និងបាននាំយកនូវកាតាប សម្ភារៈសិក្សាមកចែកជូនសិស្សានុសិស្សជាច្រើននាក់ផងដែរ៕