ខេត្តព្រះសីហនុ- នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង ក្រុមគ្រួសារនៃកងរាជអាវុធហត្ថខេត្ត មានសទ្ធាចិត្តជ្រះថ្លាចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី១២ និងនាំយកនូវចង្ហាន់ ទេយ្យទាន ថវិកាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត: វត្តពោធិ៍មានជ័យ និងវត្តគន្ធគីរី (ហៅវត្តអូរត្រជាក់ចិត្ត) ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា, ក្នុងនោះផងដែរ ទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃ ក្នុង០១វត្ត រួមមាន÷ អង្ករ ចំនួន ០១បាវតូច ស្មើនឹង ២៥គីឡូក្រាម, ចង្ហាន់ ០១ស្រាក, ទឹកសុទ្ធ ០៣កេស, ទឹកក្រូច ០២កេស, មី ០១កេស, ស្លាដក ០១, ម៉ាស់ ០៣ប្រអប់, ជេលលាងដៃ ០៥ដបតូច និងថវិកា ២.៦១៥.០០០រៀល ៕
ដោយ : សហការី