បែលហ្ស៊ិក៖ ពលរដ្ឋរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងតម្លៃថាមពលកើនឡើងខ្ពស់

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Brussels ប្រទេសបែលហ្ស៊ិក ដើម្បីប្រឆាំងតម្លៃអគ្គិសនី និងតម្លៃថាមពលហ្គាសដែលកើនឡើងខ្ពស់។ ជាមួយគ្នានេះប្រាក់ចំណាយប្រចាំថ្ងៃក៏បានកើនឡើងខ្ពស់ផងដែរ។

សហជីពកម្មករ និងកម្លាំងប៉ូលិសក្នុងទីក្រុង Brussels បានឱ្យដឹងថា មានពលរដ្ឋប្រមាណ១ម៉ឺននាក់នាំគ្នាដង្ហែក្បួនបាតុកម្ម ។ ក្រុមបាតុករមានមកពីគ្រប់ទិសទីក្នុងប្រទេស បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយលើក ស្លាកបដាថា« ការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ ចាំបាច់ត្រូវតែមានវិធានការដោះស្រាយបន្ទាន់ក្នុងពេលនេះ» «អ្វីគ្រប់យ៉ាងបានកើនឡើងខ្ពស់ លើកលែងតែប្រាក់ខែរបស់យើងខ្ញុំ»។
នៅក្នុងការស្ទង់មតិបង្ហាញឱ្យឃើញថា ពលរដ្ឋ ៦៤% បារម្ភថាពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃថាមពលអគ្គិសនីនិងឧស្ម័នហ្គាសនោះឡើយ ដែលបានឡើងថ្លៃទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២០ ។
លោក Pascal Kraeso ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មនៅទីក្រុង Brussels បានឱ្យដឹងថា «គ្រឿងទេសក៏ឡើងថ្លៃពី ២០-៣០អឺរ៉ូផងដែរ ហើយហាងលក់គ្រឿងទេសខ្លះបានលក់ក្នុងតម្លៃខ្ពស់ជាងនេះទៅទៀត៕ ដោយធីរីណា

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print