លោក គង់ ភោគ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, លោក គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, ក្នុងឱកាសនោះ លោកបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ាសំខាន់ៗរួមមាន: 

 (១) លោក វ៉ុនណា ម៉ោងល្វីន រដ្ឋមន្រ្តីការបរទេស 

 (២) លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌

  (៣) លោកបណ្ឌិត ទិត ខាញវីន រដ្ឋមន្រ្តីសុខាភិបាល (៤) លោកស្រីបណ្ឌិត ទិត ទិតខាញ  រដ្ឋមន្ត្រីសុខាមាលភាពសង្គម 

  និង (៥) លោកឧត្តមសេនីយ៍ឯក មីន ណុង លេខាធិការគណៈកម្មាធិការសាមគ្គីជាតិ និងការបង្កើតសន្តិភាព (NSPNC)។

កិច្ចពិភាក្សាបានផ្តោតលើវីធីក្នុងការជំរុញឱ្យមានវឌ្ឍនភាពបន្ថែមក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងពន្លឿនការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រជាជនមីយ៉ាន់ម៉ា រួមទាំងការបញ្ចប់ឱ្យបានឆាប់នូវការវាយតម្លៃតម្រូវការរួម (JNA) របស់មជ្ឈមណ្ឌលសម្រនសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ (AHA Centre) ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print