ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅចង្រឹងបង្អួចបង្កការភ្ញាក់ផ្អើលទាំងក្បាលល្ងាច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថា៖ បុរសខាងលើមានឈ្មោះ នង ដាណា អាយុ៤០ឆ្នាំមុខរបរ អាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីមានសេចក្ដីរាយការណ៍របស់អាជ្ញាធរភូមិថាមានមនុស្សស្លាប់ដោយចងកទើបសមត្ថកិច្ចជំនាញនិងនគរបាលប៉ុស្ត៏រដ្ឋបាល លោកគ្រូពេទ្យបានធ្វើការពិនិត្យ សន្និដ្ឋានថាពិតជាស្លាប់ដោយចងករសម្លាប់ខ្លួនឯងប្រាកដមែនដោយបានយកក្រម៉ារចងភ្ជាប់និងចង្រឹងបង្អួចក្នុងផ្ទះ ខណះមិនមានស្នាកស្នាមសំគាល់អ្វីជារឿងឃាដកម្មនោះទេ។
បើតាមអ្នកភូមិបានអោយដឹងថា៖ មុនកើតហេតុគេឃើញបុរសខាងលើ មានទឹកមុខស្រងូតស្រងាត់មិនសូវនិយាយស្ដីច្រើនខុស ពីពេលមុន ខណះធ្លាប់ប្រាប់អ្នកភូមិថាជំពាក់ប្រាក់ធនាគារច្រើនក្នុងការបង្វឹលរកស៊ីហើយខាត។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ ៖ យឹម សុថាន