ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងភ្ជុំបិណ្ឌចំនួន ០៣វត្តគឺ: វត្តព្រៃធ្នង់, វត្តពោធិ៍ទន្ទឹម និង វត្តអង្គស្វាយ ស្ថិតនៅស្រុកស្វាយទាប ដែលជាស្រុកកំណើតរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ។
១. វត្តព្រៃធ្នង់ ស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប
២. វត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ) ស្ថិតនៅភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប៣. វត្តពោធិ៍ទន្ទឹម (ហៅវត្តកក់) ស្ថិតនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប។
សូមបញ្ជាក់ថា, ក្នុងពិធីនៃថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ លោក នាយឧត្តមសេនីយ៍បានប្រគេនទេយ្យទានដល់ព្រះសង្ឃអង្ករ ០៣បាវ, មីម៉ាម៉ា ១៥កេស, ទឹកដោះគោខាប់ ០៣កេស, ត្រីខកំប៉ុង ០៣ កេស, ទឹកក្រូច ១៥កេស, ទឹកផ្លែឈើ ១៥កេស, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកបរិសុទ្ធ ១៥កេស, ស្ករស ១៥គីឡូក្រាម, ប៊ីចេង ១៥គីឡូក្រាម, តែ ០៣កញ្ចប់ធំ, ធូប ០៣ដុំ, ទៀន ០៣ដុំ, នំធុង ០៦ធុង, ចង្ហាន់ចំនួន ២៦ស្រាក់ និងសាដកប្រគេនព្រះសង្ឃចំនួន ២៦ អង្គព្រមទាំងបច្ច័យសម្រាប់កសាងទីសេនាសន ចំនួន ១០,០០០,០០០រៀល។
សរុបបច្ច័យចំណាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌទាំង ០៣វត្តអស់ចំនួន: ១៧,៥៧៥,០០០រៀល៕
ដោយ : សហការី