មន្ត្រីអាល្លឺម៉ង់បញ្ជាក់ថា ទីក្រុង Berlin ពិតជាត្រូវការថាមពលហ្គាសពីរុស្ស៊ី

ចែករំលែក៖

ប្រទេសអាល្លឺម៉ង់ : លោក Michael Kretschmer អភិបាលរដ្ឋ Sachsen បានព្រមានថាប្រភពផ្គត់ផ្គង់ថាមពលហ្គាសពីរុស្ស៊ីពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះអាល្លឺម៉ង់ នាពេលបច្ចុប្បន្ន និងអនាគត បើទោះបីប្រទេសនេះខិតខំស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀតក្តី ។

តាមសារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា,  នៅក្នុងបទសម្ភាសន៍ជាមួយ នាថ្ងៃទី ២៤ខែកញ្ញា លោក Kretschmer  បានបញ្ជាក់ថា «អាល្លឺម៉ង់ មិនអាចធ្វើអ្វីបានឡើយបើគ្មានថាមពលហ្គាសពីរុស្ស៊ីនោះ »។ លោកបន្តទៀតថាការដាក់ទណ្ឌកម្ម របស់អាល្លឺម៉ង់ ទៅលើប្រទេសរុស្ស៊ីដោយសារតែ សង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែនបានបង្កឲ្យមានកង្វះថាមពលយ៉ាងខ្លាំង ក្នុងប្រទេសនេះពិសេស គឺរដូវរងារខាងមុខ ។

លោក Kretschmer  បានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុង Berlin  នឹងខិតខំដើម្បីធានាថាប្រទេសរបស់លោកនឹងទទួលបានថាមពលហ្គាសពីប្រទេសរុស្ស៊ីក្រោយសង្គ្រាមអ៊ុយក្រែនបានបញ្ចប់ ។ លោកបន្តទៀតថា វិស័យថាមពលនៅក្នុងប្រទេសនេះឡើងថ្លៃបានបំផ្លាញដល់វិស័យឧស្សាហកម្ម របស់អាល្លឺម៉ង់ ។

ក្រៅពីប្រទេសអាល្លឺម៉ង់ នៅមានប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប កំពុងប្រឈមកង្វះថាមពលយ៉ាងខ្លាំង ក្នុងរដូវរងារ ហើយតម្លៃថាមពលកើនឡើងខ្ពស់ទៀត ធ្វើឲ្យពលរដ្ឋអឺរ៉ុប ត្រូវចំណាយប្រាក់ប្រចាំថ្ងៃជាច្រើន ។ ទាំងនោះហើយបានបង្កឲ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅប្រទេសជាច្រើនកើនឡើង ៕

...

ដោយ : ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print