បាតុកម្មរាលដាលទ្រង់ទ្រាយធំ នៅអុឺរ៉ង់ ពលរដ្ឋជាង៤០ នាក់បានស្លាប់

ចែករំលែក៖

ប្រទេសអុឺរ៉ង់ : ប្រធានាធិបតីអុឺរ៉ង់ លោក Ebrahi Raisi បានប្រកាសថា នឹងចាត់វិធានការយ៉ាងតឹងតែងបំផុតដើម្បីទប់ស្កាត់ការបង្កអសន្តិសុខក្នុងសង្គមជាទ្រង់ទ្រាយធំនៅក្នុងតំបន់ ក្រោយការស្លាប់ខុសប្រក្រតីរបស់ស្ត្រីមួយរូបដែលត្រូវមន្ត្រីអុឺរ៉ង់ចាប់ឃុំ។

ប្រព័ន្ធផ្សព្វផ្សាយអុឺរ៉ង់ បានផ្សាយនៅថ្ងៃទី ២៥ខែកញ្ញាថា មានមនុស្ស ៤១នាក់ស្លាប់ ក្នុងនោះរួមមានទាំង កម្លាំងប៉ូលិស និងក្រុមបាតុករ ក្រោយមានបាតុកម្មរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេស ក្រោយការស្លាប់របស់ស្ត្រីវ័យ២២ឆ្នាំ  ដែលត្រូវក្រុមប៉ូលិសសីលធម៌ចាប់ខ្លួនដោយសារតែ ស្លៀកពាក់មិនស្របតាមច្បាប់នៅក្នុងរដ្ឋធានីតេអ៊ីរ៉ង់។ 

មន្ត្រីអុឺរ៉ង់ បានបញ្ជាក់ថា នាង Amini បានស្លាប់ដោយសារតែ ជំងឺឈឺបេះដូង ប៉ុន្តែគ្រួសារ  មិត្តភក្តិជនរងគ្រោះ បានលើកឡើងថានាងស្លាប់ដោយសារតែការប្រើទារុណ្ឌកម្ម ពេលត្រូវចាប់ឃុំខ្លួន។ មន្ត្រីអុឺរ៉ង់ បានសន្យាថា នឹងបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីហេតុការខាងលើ  ប៉ុន្តែការន្យានោះមិនធ្វើឲ្យពលរដ្ឋឈប់ធ្វើបាតុកម្មនោះឡើយ។

សារព័ត៌មានរ៉យទ័របានផ្សាយថា បាតុកម្មបានកើតឡើង នៅទូទាំង ៣១ខេត្តក្រុង ក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា មួយនេះ ។ ក្រុមបាតុករជ្រុលនិយម នៅបានបង្កហិង្សាដុតបំផ្លាញទីតាំងសាធារណៈមួយចំនួនផងដែរ។

នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសអុឺរ៉ង់ចាប់តាំងពីឆ្នាំ ២០១៩មក ដោយនៅពេលនោះមានបាតុកម្មហិង្សាបណ្តាលឲ្យមានពលរដ្ឋ១៥០០នាក់ស្លាប់ ៕

...

ដោយ : ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print