ប្រទេសគុយបា : នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទស្សនាស្វែងយល់នៅ “មជ្ឈមណ្ឌល Fidel Castro” រួចមក សម្តេចប្រមុខដឹកនាំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់ព្រលានយន្តហោះ Jose Marti ដើម្បីចេញដំណើរទៅកាន់ប្រទេសជប៉ុន។
ប្រសិនបើពុំមានអ្វីរំខានដល់ការធ្វើដំណើរទេ យើងរំពឹងទុកថា យន្តហោះពិសេសនឹងទៅដល់ជប៉ុននៅម៉ោង ១៨:០០យប់ ។ សុខភាពសម្តេចប្រមុខដឹកនាំពេលនេះគឺល្អរឹងមាំដូចធម្មតា។
សូមជូនពរសម្តេចប្រមុខដឹកនាំកម្ពុជានិងគណៈប្រតិភូទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃនេះ៕
...
ដោយ : សុខ ខេមរា