ជិះម៉ូតូឌុបសង្សារ កាត់បង្ហៀរទឹកធ្លាក់ចូលទឹកស្លាប់ ចំណែកប្រុសត្រូវបានសង្គ្រោះទាន់ពេល ចំណែកឯសពខាងនារីបាត់១យប់ បានរកឃើញហើយ

ចែករំលែក៖

  ខេត្តកំពង់ធំ កាលពីវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ករណីជិះម៉ូតូឌុបសង្សារកាត់បង្ហៀរទឹកធ្លាក់ចូលទឹកស្លាប់ ចំណែកប្រុសត្រូវបានសង្គ្រោះទាន់ពេល ចំណែកឯសពខាងនារីបាត់១យប់ បានរកឃើញហើយ។

  សូមញ្ជាក់ថា៖ ពាក់ព័ន្ធករណីខាងលើលោកវរសេនីយ៍ទោ ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានសង្រ្គោះឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង សមត្ថកិច្ចយើងនិងក្រុមគ្រួសារសាច់ញាតិនៃសពបានសហការគ្នារកសពឃើញនៅវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ  ដោយសារតែកន្លែងល្បាក់ទឹកហូរខ្លាំងហើយទឹកក៏ជ្រៅ មិនតែប៉ុណ្ណោះនៅក្នុងទឹកនោះពោរពេញទៅដោយគុម្ពឬស្សីសុទ្ធតែបន្លាទៀតផង។

  

    លោកអធិការបន្តរថា បើតាមព័ត៌មានដែលលោកទទួលបានឲ្យដឹងផងដែរថា ជនរងគ្រោះទាំងពីរនាក់គឺជាគូរសង្សារនឹងគ្នា នៅមុនពេលកើតហេតុគេឃើញខាងប្រុសបានទៅសុំម្តាយខាងស្រីឌុបនាងទៅដើរលេង ខណៈនោះម្តាយខាងស្រីហាក់មិនចង់ឲ្យកូនដើរលេងជាមួយគ្នានោះទេ។ តែដើម្បីកុំឲ្យកូនៗអាក់អន់ស្រពន់ចិត្ត គាត់ក៏សុខចិត្តយល់ព្រមបំពេញបំណងឲ្យពួកកូនៗជិះម៉ូតូដើរលេងជាមួយគ្នាទៅ។

  

     លុះឌុបគ្នាមកដល់បង្ហៀរទឹកខាងលើ អ្នកស្រុកឃើញហេតុការណ៍នេះមានចម្ងល់ថា ហេតុអ្វីក៏ពួកគេទាំងពីរនាក់មិននាំគ្នាជិះម៉ូតូឌុបគ្នាតាមបង្ហៀរទឹកផ្នែកខាងលើទឹកវិញ បែរជាកម្លោះរងគ្រោះឌុបនារីជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ម៉ាកហុងដាC១២៥ ដែលមានស្លាកលេខ កំពង់ធំ១Q-៤៧៤២ ជិះម៉ូតូឆ្លងកាត់ធារាសាស្ត្រប៉ែកខាងក្រោម(ផ្នែកខាងទាប)ដែលទឹកកំពុងហូរខ្លាំងទៅវិញ។ហើយក៏កម្លាំងទឹកហូរបោកនាំយកទាំងម៉ូតូទាំងមនុស្សទៅជាមួយបណ្តាលឲ្យស្លាប់ ក៏ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារីជាសង្សារបាត់ខ្លួនរហូតដល់ថ្ងៃទី២៥ទើប រកសពឃើញ ហើយក៏បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី

...

ដោយ កំពង់ធំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print