សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបចៅស្រីទី២១ និងចៅស្រីទី២២ គឺប្រាកដណាស់ថា ! ពាក្យបុរាណខ្មែរចែងថា “ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង” មែន

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា បានបង្ហោះរូបចៅស្រីទី២១ និងចៅស្រីទី២២ កំពុងលេងជាមួយគ្នា សំដៅថា, ជីតានឹកចៅៗទាំងអស់ណាស់ ទោះមានភារកិច្ចមមាញឹក អញ្ជើញដឹកនាំប្រតិភូប្រជុំអង្គការសហប្រជាតិក៏ដោយ !  មិនខុសពី ពាក្យបុរាណខ្មែរចែងថា “ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង” មែន។

នៅលើផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានបង្ហោះ ហើយផ្ញើសារយ៉ាងខ្លីថា, “នាងទី២១និងនាងទី២២ចេះលេងជាមួយគ្នាហើយ” ។

សូមបញ្ជាក់ផងដែរថា, ពាក្យ : «តៅ» ជា​ឈ្មោះ​រង្វាល់​របស់​ខ្មែរ មាន​រូបរាង​ដូច​គ្នា​នឹង​ល្អី ធ្វើ​អំពី​ចម្រៀក​ឫស្សី មាន​ទំហំ​ខុស​ពី​ល្អី សម្រាប់​វាល់​ធញ្ញជាតិ​នានា ដូចជា ស្រូវ អង្ករ សណ្ដែក ពោត ។ល។

-ពាក្យ: «ថាំង» គឺ​ជា​ទំហំ​រង្វាល់​មួយ​ដែល​មាន​ចំណុះ​ស្មើ​នឹង​២​តៅ ។

ខ្មែរ កាលណា​វាល់​ត្រូវ​គេ​យក​ពាក្យ «តៅ» ឬ «ថាំង» នេះ​មក​ប្រើ ។ បើ​ចំនួន​តិច​ជាង​មួយ​ថាំង គេ​ប្រើ​ពាក្យ «តៅ» ដូចជា​គេ​និយាយ​ថា ស្រូវ​១​តៅ ១​តៅ​កន្លះ ។ កាលណា​ចំនួន​ហួស​ពី​២​តៅ គេ​ប្រើ​ពាក្យ​ «ថាំង» វិញ ។ មួយ​ថាំង​មាន​ពីរ​តៅ ។

សុភាសិត​ខាងលើ​នេះ ពោល​សំដៅ​ទៅ​លើ​រឿង​ស្រលាញ់​ដែល​ជីដូន​ជីតា​ភាគ​ច្រើន​មាន​ទៅ​លើ​ចៅ​របស់​ខ្លួន ។ ទៅ​លើ​កូន​ផ្ទាល់ ការ​ស្រលាញ់​របស់​មាតា​បិតា​មាន​ទំហំ​ត្រឹមតែ «មួយ​តៅ» ។ លុះ​ដល់​បាន​ចៅ មាតា​បិតា​តែង​មាន​ចិត្ត​ស្រលាញ់​ចៅ​ដល់​ទៅ «មួយ​ថាំង» មាន​ន័យ​ថា ទំហំ​នៃ​ការ​ស្រលាញ់​កើន​ដល់​ទៅ​២​ដង ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print