ប្រទេសអុីតាលី : លោកស្រី Giorgia Melosi ប្រមុខដឹកនាំគណបក្សបងប្អូនអុីតាលី (Brothers of Italy) ទើបតែបានប្រកាសទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ជាការបើកផ្លូវឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្រីជាលើកដំបូងរបស់ប្រទេសអុីតាលី។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននិងអ្នកគាំទ្រ នាព្រឹកថ្ងៃទី ២៦ខែកញ្ញា លោកស្រី Meloni បានបញ្ជាក់ថា «នេះជាថ្ងៃមោទនភាពចំពោះមនុស្សគ្រប់រូប។ «ចាប់ពីថ្ងៃស្អែកយើងត្រូវតែបង្ហាញពីតម្លៃរបស់យើង ពលរដ្ឋអុីតាលីបានជ្រើសរើសយើង ហើយយើងមិនអាចក្បថនឹងការជ្រើសរើសរបស់ពលរដ្ឋនោះឡើយ។
តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញឲ្យឃើញថា, គណបក្សបងប្អូនអុីតាលីទទួលបានការគាំទ្រដល់ទៅ ៤៤% ។ ក្នុងពេលរាប់សន្លឹកឆ្នោតបាន ៦៣% គណបក្សរបស់លោកស្រីMeloni ទទួលបានសំឡេងគាំទ្រ ២៦% ។ ចំណែកគណបក្សរបស់លោក Matteo Salvini ទទួលបានប្រមាណតែ៩%ប៉ុណ្ណោះ ។ ដោយឡែកគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Silvio Berlusconi ទទួលបានតែ ៨%ប៉ុណ្ណោះ។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨ គណបក្សបងប្អូនអីតាលី ទទួលបានការគាំទ្រតែ ៤,៥%ប៉ុណ្ណោះ ៕
ដោយ : ធី រីណា