គាំទ្រ ការស្វាគមន៍ពីអាជ្ញាធរ ឈានដល់ខេត្តព្រះវិហារ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិសរុប១៣,៥៦៤នាក់ ក្នុងរយះពេល៣ថ្ងៃភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ

ចែករំលែក៖

ខេត្តព្រះវិហារ : ខេត្តព្រះវិហារ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិសរុប១៣,៥៦៤នាក់ ក្នុងរយះពេល៣ថ្ងៃភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ។ បើយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ត នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ។ 

រដ្ឋបាលខេត្តព្រះវិហារបានបញ្ជាក់ថា, យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានគោលដៅនៅទូទាំងខេត្តព្រះវិហារដោយគិតក្នុងរយះពេល ៣ ថ្ងៃបុណ្យភ្ជំបិណ្ឌ តាមប្រពៃណីខ្មែរភ្ញៀវទេសចរជាតិ និង បរទេស បានមកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៏នានាក្នុងខេត្តមានភ្ញៀវសរុប ១៣,៥៦៤នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ១២,៦៨៦នាក់ កើនឡើង ៦.៩២% ក្នុងនោះភ្ញៀវជាតិ ១៣,៤៦១នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ១២,៦៥៩នាក់ កើនឡើង ៦.៣៤% ភ្ញៀវបរទេស ១០៣នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ២៧នាក់ កើនឡើង ២៨១.៤៨%។

សូមបញ្ជាក់ផងដែរថា, សម្តេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពេលអញ្ជើញចេញពី រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏បានសប្បាយចិត្ត តាមរយៈការសារជាសំឡេង ខណៈឃើញបងប្អូនជនរួមជាតិ បានរីករាយ នៅរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ពិសេសរក្សាបានការឆ្លងកូវីដ-១៩ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print