ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ ៦១៨ ឃ.ខ/២២ លេខ ៦២០ ឃ.ខ/២២ និងលេខ ៦២២ ឃ.ខ/២២ ចុះថ្ងៃច័ន្ទ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនជនជាប់ចោទទាំង៣នាក់ជាបណ្តោះអាសន្ននេះ ដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អ ។
យោងដីកាខាងលើជនជាប់ចោទទី-១ ឈ្មោះ អ៊ុំ កែប ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីកន្លែងកំណើតភូមិ ព្រែកត្នោត ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគិតទុកជាមុននិងប្រព្រិត្តមានមនុស្សច្រើននាក់ក្នុងឋានៈសហចារី ដែលបានប្រព្រិត្តនៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ទី-២ ឈ្មោះ គល់ សុដាណែត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតភូមិ ព្រែកត្នោត ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគិតទុកជាមុននិងប្រព្រិត្តមានមនុស្សច្រើននាក់ក្នុងឋានៈសហចារី ដែលបានប្រព្រិត្តនៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ និងទី-៣ ឈ្មោះ គល់ សុផាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតភូមិ ព្រែកត្នោត ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគិតទុកជាមុននិងប្រព្រិត្តមានមនុស្សច្រើននាក់ក្នុងឋានៈសហចារី ដែលបានប្រព្រិត្តនៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។
ខ្លឹមសារក្នុងដីកាដដែលបញ្ជាក់ទៀតថា ដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំជនត្រូវចោទដែលមានឈ្មោះដូចខាងលើទៅពន្ធនាគារ ឫមណ្ឌលឃុំខ្លួន ខេត្តពោធិ៍សាត់ ៕
ដោយៈ ប៉ឹម ពិន