កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ​ បន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ បេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​កងទ័ពជើងគោក​ នៅព្រឹក​ថ្ងៃពុធ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដេីម្បី​ការពារ​សុខ​សុវត្ថិ​ភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ​ បន្តចុះជួយសម្រួលផ្លូវធ្វើដំណើរ។

ប្រភព​ដដែល​បន្តថា​ អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី មិ ខ្លូត មេបញ្ជាការផ្នែកសឹករងភ្នំស្រុក បានចាត់តាំងលោក អនុសេនីយ៍ឯក សាំង កុសល មេបញ្ជាការរងដឹកនាំកម្លាំង សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុក ដឹកនាំរួមដោយ លោក​ ជូ​ បុត្រ​​ អភិបាលនៃគណៈអភិបាលស្រុក​ភ្នំស្រុក កាលពីថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ​​ បានចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្រះជីកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

...

គួរបញ្ជាក់ផងដែរថា​ ស្រុកភ្នំស្រុក គឺជាស្រុកមួយដែលមានអាងស្ទុកទឹកធំហើយទឹកច្រើន រួមផ្សំជាមួយទឹកភ្លៀងបន្តធ្លាក់ឥតឈប់ឈរផងនោះ ទើបបណ្តាលអោយមានទឹកជំនន់ហូរកាត់ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តស្រុកផងដែរ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នកូនចៅឱ្យបានខ្ពស់ ពេលដែលកំពុងមានជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងចៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print