លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក៖​ នាយទាហាន ពលទាហានណាដែលជួញដូរ ចែកចាយ សេពគ្រឿងញៀន​ បើមិនអាចអប់រំកែរប្រែបាន ត្រូវដកឈ្មោះចោលចេញពីក្របខ័ណ្ឌកងទ័ព

ចែករំលែក៖

ខេត្តព្រះវិហារ៖​ បេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៌លេខ៣ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាអង្គភាពចំណុះ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវអនុវត្តន៍ និងគោរពយ៉ាងដាច់ខាត នូវអភិក្រមទាំង៥ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមបទបញ្ជាការ និងអនុសាសន៍របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក។ ការថ្លែងបែបនេះ​របស់​លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក​ បានធ្វេីឡេីង​កាលពីថ្ងៃទី២៧ខែកញ្ញាម្សិលមិញនេះ​ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងកិច្ចប្រជុំបូកសរុបការងារ៩ខែ ដើមឆ្នាំ និងផ្សព្វផ្សាយទិសដៅការងារយោធាត្រីមាសទី៤ ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក​ បានគូសបញ្ជាក់ថា​ តាមបណ្តាអង្គភាពចំណុះ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវត្រួតពិនិត្យ ធ្វើតេសថ៍ទឹកនោម និងតាមដានរកនាយទាហាន ពលទាហានណាដែលជួញដូរ ចែកចាយ សេពគ្រឿងញៀន​ ត្រូវអប់រំកែរប្រែ បើមិនអាចអប់រំកែរប្រែបាន ត្រូវរៀបចំឯកសាររបាយការណ៍ ដកឈ្មោះចោលចេញពីក្របខ័ណ្ឌកងទ័ពជាកំហិត។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា ម្យ៉ាងទៀតអង្គភាពចំណុះ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងក៏ដូចជាទីបញ្ជាការ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវត្រួតពិនិត្យការងារបច្ចេកទេស សម្ភារៈ គ្រឿងបំពាក់ នៅតាមបណ្តា កងពលតូចអន្តរាគមន៍ចំណុះ និងតាមបណ្តាវរសេនាតូចអន្តរាគមន៍របស់ កងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងដាស់តឿនក្រើនរំលឹក និងជម្រុញដល់នាយទាហាន ដែលទទួលភារកិច្ចដឹកនាំបញ្ជាធ្វើយ៉ាងណា ដឹកនាំបញ្ជាឲ្យបានល្អប្រសើរ ក្នុងភាពជាថ្នាក់ដឹកនាំ គ្រប់គ្រងកម្លាំងចំនួនទ័ព ជីវភាពរស់នៅរបស់កងទ័ពគ្រួសារទ័ពឲ្យបានល្អ និងគ្រប់គ្រង់អាវុធយុទ្ធភ័ណ្ឌ ឱ្យ​បានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ និងបណ្តុះបណ្តាល ហ្វឹកហ្វឺនបច្ចេកទេស ជំនាញយុទ្ធវិធីប្រយុទ្ធផ្សេងៗឲ្យដល់នាយទាហាន ពលទាហាន ឲ្យបានយល់ច្បាស់ក្នុងវិស័យប្រតិបត្តិបត្តិការក្នុងជួរកងទ័ព និងជម្រុញការបង្ករបង្កើនផល ការកសាងជម្រកស្នាក់នៅ ក៏ដូចជាអាគារនានាតាមទីបញ្ជាការបន្ថែមសំដៅពង្រឹងប្រៀបការពារជាតិបានរឹងមាំ ។

...

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានដាក់បទបញ្ជា ណែនាំបន្ថែម ជាពិសេសទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានជំនាញផ្នែកការងារឃ្លាំងភស្តុភារ ឃ្លាំងបច្ចេកទេស និងជំនាញភស្តុភា-បច្ចេកទេស នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការយកចិត្តទុកដាក់ថែរក្សា ជូត លាងរាល់សម្ភារៈបច្ចេកទេសគ្រឿងចក្រនានា ឱ្យ​បានជាប្រចាំ ជាពិសេសថែរក្សា ដោះជូត លាងរាល់សម្ភារៈអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងរៀបចំទុកនៅក្នុងឃ្លាំងឲ្យសុវត្ថិភាពត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេស ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print