នាយករងខុទ្ទកាល័យសម្តេចតេជោ ដឹកនាំកម្លាំងចម្រុះចុះជួយជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ដឹកនាំដោយ លោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចតេជោ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ និងមន្រ្តីកងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យស្ថានភាពទឹកអូរព្រំដែនកម្ពុជា-ថៃ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃកន្លងមកធ្វើឲ្យទឹកអូរព្រំដែនកើនឡើងគួរឱ្យព្រួយបារម្ភ បានជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះរដ្ឋបាលក្រុងប៉ោយប៉ែតបានចាត់ក្រុមការងាររៀបចំទីទួលសុវត្ថិភាព និងត្រៀមស្បៀងបំរុងបណ្តោះអាសន្នដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋរួចហើយផងដែរ។

សូមជម្រាបដែរថា​ អភិបាល​ខេត្តបន្ទាយមានជ័យ​ លោក​ អ៊ុំ​ រាត្រី​ អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ អមដំណើរ​ដោយ​អាជ្ញាធរ​ស្រុក​ភ្នំស្រុក​ កងកម្លាំង​ទាំង​បី​ប្រភេទ​ បន្ត​ចុះ​សាកសួរ​សុខទុក្ខ​ ប្រជាពលរដ្ឋ​ចាស់ជរា​ មាន​ជីវភាព​ខ្វះខាត​រង​គ្រោះ​ទឹកជំនន់​ នៅ​ភូមិ​រង្វាន​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ព្រមទាំង​បាន​នាំ​យក​ស្បៀង​សង្គ្រោះ​បន្ទាន់​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ចែក​ជូន​ដល់​ពួក​គាត់​ចំនួន​៥០​គ្រួសារ​ នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​ ២០២២​ ដោយ​ក្នុង​០១​គ្រួសារ​ទទួល​បាន​ អង្ករ​ចំនួន​១០​គីឡូក្រាម​,​ ទឹកត្រី​០១​យួរ​,​ ទឹកស៊ីអ៊ីវ​០១​យួរ​,​ ស្ករ​សក​ន្ល​ញ​គីឡូ​,​ អំបិល​កន្លះ​គីឡូ​,​ មុង​០១,​សាប៊ូ​០២​ដុំ​ និង​ថ្នាំពេទ្យ​មួយ​ចំនួន​ ។​

​លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ សាកសួរ​សុខទុក្ខ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ពិសេស​សម្តេច​បាន​ ចូលរួម​សោក​ស្តោ​យ​ចំពោះ​បាតុភូត​ធម្មជាតិ​ ដែល​មាន​ឡើង​ប៉ះពាល់​ដល់​ផ្ទះ​បែង​ ផលដំណាំ​ ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ។​

​ជាមួយ​គ្នា​នោះ​ លោកអភិបាលខេត្ត​ ក៏​បាន​បញ្ជាក់​ថា​​ គិត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ម្សិលមិញនេះ​ តាម​ការ​ចុះ​ពិន​ត្យ​ជាក់ស្តែង​ សង្កេត​ឃើញ​ថា​ ស្ថានភាព​ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ​ជា​បណ្តើរៗ​ ដោយ​ជំ​ន​ន់​នេះ​ ដោយសារ​ទឹកភ្លៀង​ផង​ ទឹកធ្លាក់​មក​ពី​ខេត្តឧត្តរមានជ័យ​ផង​ ប៉ះពាល់​ស្រុក​ភ្នំស្រុក​ ឃុំ​ស្ពាន​ស្រែង​ខ្លាំង​និង​ទឹកជោរ​ ស្រុក​ព្រះនេត្រព្រះ​។​

...

​ជាមួយ​គ្នា​នោះ​ លោកអភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ ចំពោះ​ទឹកជំនន់​ដែល​កើត​មាន​ឡើង​បង្ក​ឲ្យ​មាន​ជម្ងឺ​រាគ​រូស​ ដូច្នេះ​ថែរក្សា​សុខភាព​ មាន​អ​នា​ ម័​យ​ល្អ​ ក្នុង​ការ​រស់នៅ​ តាម​រយៈ​ការ​ហូប​ស្អាត​ ផឹក​ស្អាត​ និង​រស់នៅ​ស្អាត​ ពិសេស​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​តូចៗ​ កុំឱ្យ​បណ្តែតបណ្តោយ​ឲ្យ​លេង​ទឹក​ក្រែង​កើត​មាន​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើត​មាន​ឡើង​ ជា​ពិសេស​ប្រុង​ប្រយ័ត្ន​ ចំពោះ​សត្វ​អ​សិរ​ពិស​ទិច​ ឬ​ខាំ​ ជាដើម​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print