Sevilla ឈ្នះជើងឯក Europa League ឆ្នាំ២០១៦ ក្រោយបំបាក់ហង្សក្រហម Liverpool ៣-១

ចែករំលែក៖

ក្លិបបាល់ទាត់ Sevilla របស់ប្រទេសអេស្ប៉ាញបានក្លាយទៅជាម្ចាស់ជើងឯក Europa League ឆ្នាំ២០១៦នេះ ក្រោយពេលពួកគេយកឈ្នះលើក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៣-១ នៅក្នុងប្រទេសស្វីស។

ក្រុមហង្សក្រហម Liverpool មានឱកាសនាំមុខមុនលើក្រុម Sevilla ដែលស៊ុតបាល់បញ្ចូលទីដោយខ្សែប្រយុទ្ធរបស់អង់គ្លេស Daniel Sturridge នៅក្នុងតង់ទី១។ តែកីឡាករ Kevin Gameiro បានជួយក្រុមមកពីប្រទេសអេស្ប៉ាញតាមស្មើវិញនៅរយៈពេលតែមិនដល់មួយនាទីផងពេលចាប់ផ្តើមតង់ទី២។​ ចំណែកប្រធានក្រុម Sevilla កីឡាករ Coke បន្ថែម២គ្រាប់ទៀតទៅលើ Liverpool ធ្វើឲ្យចប់ការប្រកួត​ក្រុម Sevilla បានឈ្នះជើងឯកចំនួន៣សម័យជាប់ៗគ្នាតែម្តង។

ក្រោយឈ្នះពានរង្វាន់លំដាប់លេខ២របស់ទ្វីបអឺរ៉ុប​ក្រុម Sevilla បានទទួលកៅអីមួយនៅ Champions League ដែលធំលំដាប់លេខ១​របស់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ។

ក្រុម Sevilla គឺជាក្រុមទី១ហើយដែលឈ្នះពានរង្វាន់ Europa League ចំនួន៣សម័យជាប់ៗគ្នា បើគិតចាប់តាំងពីឆ្នាំ១៩៧៦ មក។ ក្រុមអាល្លឺម៉ង់ Bayern Munich ធ្លាប់ឈ្នះពានរង្វាន់ European Cup ៣សម័យជាប់ៗគ្នាផងដែរកាលពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៦៕

13219858_1117341108322349_1402667612_n

13228102_1117341111655682_1374885763_n

13249601_1117341191655674_908698213_n

13219728_1117341101655683_600018848_n

13228100_1117341104989016_1825853576_n

13220071_1117341208322339_1663454706_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print