ក្លិបបាល់ទាត់ Sevilla របស់ប្រទេសអេស្ប៉ាញបានក្លាយទៅជាម្ចាស់ជើងឯក Europa League ឆ្នាំ២០១៦នេះ ក្រោយពេលពួកគេយកឈ្នះលើក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៣-១ នៅក្នុងប្រទេសស្វីស។
ក្រុមហង្សក្រហម Liverpool មានឱកាសនាំមុខមុនលើក្រុម Sevilla ដែលស៊ុតបាល់បញ្ចូលទីដោយខ្សែប្រយុទ្ធរបស់អង់គ្លេស Daniel Sturridge នៅក្នុងតង់ទី១។ តែកីឡាករ Kevin Gameiro បានជួយក្រុមមកពីប្រទេសអេស្ប៉ាញតាមស្មើវិញនៅរយៈពេលតែមិនដល់មួយនាទីផងពេលចាប់ផ្តើមតង់ទី២។ ចំណែកប្រធានក្រុម Sevilla កីឡាករ Coke បន្ថែម២គ្រាប់ទៀតទៅលើ Liverpool ធ្វើឲ្យចប់ការប្រកួតក្រុម Sevilla បានឈ្នះជើងឯកចំនួន៣សម័យជាប់ៗគ្នាតែម្តង។
ក្រោយឈ្នះពានរង្វាន់លំដាប់លេខ២របស់ទ្វីបអឺរ៉ុបក្រុម Sevilla បានទទួលកៅអីមួយនៅ Champions League ដែលធំលំដាប់លេខ១របស់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ។
ក្រុម Sevilla គឺជាក្រុមទី១ហើយដែលឈ្នះពានរង្វាន់ Europa League ចំនួន៣សម័យជាប់ៗគ្នា បើគិតចាប់តាំងពីឆ្នាំ១៩៧៦ មក។ ក្រុមអាល្លឺម៉ង់ Bayern Munich ធ្លាប់ឈ្នះពានរង្វាន់ European Cup ៣សម័យជាប់ៗគ្នាផងដែរកាលពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៦៕
ដោយ៖ ដេវីត