ខេត្តពោធិ៍សាត់៖ ដាក់ដាំស្លលើគំនរសម្ភាររាលឆាបឆេះផ្ទះអស់មួយចំហាង រួមទាំងសម្ភារមួយចំនួនកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្តកិច្ចទាំងព្រឹកព្រលឹមនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល១គ្រឿងផងដែរ ដើម្បីជួយអន្តរាគមន៍ទើបបានសម្រេចជាស្ថាពរ។
ប្រភពបន្តថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហីុ ស្រីអូន ភេទស្រីអាយុ៥០ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ក្រោយពីកម្លាំងសមត្តកិច្ចធ្វើការស្រាវជ្រាវជុំវិញហេតុការណ៍នេះឃើញថា បណ្ដាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ គឺដាក់ដាំស្លលើគំនរសម្ភារក៏រាលឆាបឆេះបណ្ដាលឲ្យឆេះផ្ទះបាយអស់មួយចំហៀងនិងសម្ភារផ្ទះបាយមួយចំនួនផងដែរ ប៉ុន្តែត្រូវបានសមត្តកិច្ចនាំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមទាន់ពេល។
ប្រភពបន្តទៀតថា ទោះជាយ៉ាងក៏ពុំមាននណាម្នាក់បានរងរបួសនៅក្នុងហេតុការនេះឡើយ និយាយរួមយើងជួយអន្តរាគមទាន់ពេលវេលា៕
ដោយ៖ បឹុម ពិន
...