តើក្រុមហ៊ុនធំៗរបស់អាមេរិកចង់ឲ្យ ហ៊ីលឡារីគ្លីនតុន ឬ ដូណាលត្រាំ​ ធ្វើជាប្រធានាធិបតី?

ចែករំលែក៖

តើក្រុមហ៊ុនឧស្សាហកម្មធំៗនៅអាមេរិកចង់ឲ្យបុគ្គលណាមួយ ដូណាល់ត្រាំ ឬ ហ៊ីលឡារីគ្លីនតុន ធ្វើជាប្រធានាធិបតីអាមេរិកបន្ទាប់ពីលោក អូបាម៉ា បញ្ចប់អាណាត្តិនៅចុងឆ្នាំ​២០១៦នេះ?។ តាមការស្ទងមតិបង្ហាញឲ្យឃើញថា ក្រុមហ៊ុនធំៗរបស់អាមេរិកបានជ្រើសរើសលោកស្រី ហ៊ីលឡារីគ្លីនតុន ដោយសារតែក្រុមហ៊ុនទាំងនោះពេញចិត្តនិងគោលនយោបាយការបរទេសរបស់​លោក ហ៊ីលឡារី ។

ក្រុមសកម្មជនតំណាងឲ្យក្រុមហ៊ុនតូចធំនៅអាមេរិកបង្ហាញឆន្ទៈចង់ឲ្យលោកស្រី ហ៊ីលឡារីគ្លីនតុន ធ្វើជាប្រធានាធិបតីអាមេរិក មិនម៉ែនលោក ដូណាល់ត្រាំ ឡើយ ។ ចំនួនពលរដ្ឋអាមេរិកគាំទ្រលោកស្រី ហ៊ីលឡារីគ្លីនតុន ច្រើនជាងលោក ដូណាល់ត្រាំ រហូតដល់ទៅពីរដង ។

ពេលកន្លងមកថ្មីៗ Financial Times បានធ្វើការស្ទងមតិបណ្តាក្រុមហ៊ុនធំៗរបស់អាមេរិក ពីបុគ្គល​ដែលខ្លួនពេញចិត្តក្នុងការដឹកនាំអាមេរិក។ ជាទូទៅនៅក្នុងការបោះឆ្នោតអាមេរិកជា​រៀង​រាល់លើក គណបក្សសាធារណរដ្ឋតែងតែជាជម្រើសតែមួយគត់របស់ក្រុមហ៊ុនតូចធំនៅអាមេរិក  ប៉ុន្តែលើកនេះខុសប្លែកពីមុនទាំងស្រុង ដោយក្រុមហ៊ុនបានបង្វែរមកគាំទ្រគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យវិញម្តង។

តាមការប្រកាសរបស់ Financial Times​ ជាងពាក់កណ្តាលក្រុមហ៊ុនឧស្សហកម្មអាមេរិក ចង់ឲ្យលោកស្រី ហ៊ីលឡារីគ្លីនតុន ធ្វើជាប្រធានាធិបតី ។ ក្នុងចំណោមពលរដ្ឋដែលបានសួរមានតែ ​១ភាគ៤ប៉ុណ្ណោះគាំត្រលោក ដូណាល់ត្រាំ ធ្វើជាប្រធានាធិបតី។ តំណាងសមាគមន៍អាមេរិក ដែលមានក្រុមហ៊ុនធំៗដូចជា Cisco, General Electric ឬ Procter & Gamble, បានជ្រើសរើសលោកស្រី ហ៊ីលឡារីគ្លីនតុន ​។

ប៉ុន្តែការជ្រើសរើសលោកស្រី ហ៊ីលឡារីគ្លីនតុន ធ្វើជាប្រធានាធិតីនោះ មិនមែនដោយសារតែគោលនយោបាយរបស់លោកស្រីពូកែនោះឡើយ ប៉ុន្តែដោយសារតែបេក្ខភាពមកពីគណបក្សសាធារណដ្ឋ មានការទន់ខ្សោយក្នុងការដឹកនាំអាមេរិក ដូច្នេះមានតែលោកស្រី គ្លីនតុនប៉ុណ្ណោះដែលមានសម្ថភាពគ្រប់គ្រន់ក្នុងការកាច់ចង្កូតនាវាអាមេរិក។

សារព័ត៌មាន ​Financial Time បានធ្វើការស្ទងមតិទៅលើសមាគមន៍ដំណាងក្រុមហ៊ុនចំនួន៥៣ ហើយទទួលបានការឆ្លើយតប់ពី ១៦សមាគមន៍ ដែលដំណាងឲ្យក្រុមហ៊ុនជាង ១០០ពាន់ក្រុមហ៊ុន ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ​មានទឹកប្រាក់រហូតដល់ ៣,៥០០ ពាន់លានដុល្លារអាមេរិកបង្ហាញការគាំទ្រលោកស្រី ហ៊ីលឡារីគ្លីនតុន ។

សេដ្ឋកិច្ចគឺជាប្រធានបទសំខាន់នៅក្នុងការបោះឆ្នោតនៅអាមេរិក ហើយសេដ្ឋកិច្ចតែងតែនាំមុខជានិច្ច មិនថាបក្ខភាពណាមួយក្លាយជាប្រធានាធិបតីអាមេរិកនោះឡើយ។ បើអាមេរិកមិន​អាចរក្សាសេដ្ឋកិច្ចរឹងមាំទេនោះអាចនឹងបាត់បង់ជាប្រទេសមហាអំណាចនៅលើពិភពលោកជាមិនខាន។

ម៉្សាវិញទៀត នយោបាយរបស់លោក ដូណាល់ត្រាំ បានដើរផ្ទុយទៅនឹងគោលនយោបាយជាតិជាមូលដ្ឋានរបស់អាមេរិក ពិសេសគឺទំនាក់ទំនងការបរទេស។ តាំងពីដើមមកប្រធានាធិបតីអាមេរិកទាំងមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ គឺបានរក្សាការដាក់គំនៀបទៅលើប្រទេសដែលអាមេរិកចាត់ទុកជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ដូចជាការចង់ចរចារជាមួយមេដឹកនាំកូរ៉េខាងជើងជាដើម៕

DC-93ac5

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print