គាស់បន្ទប់យកម៉ូតូទៅបាត់ពីយប់ ស្អែកឡើងម្ចាស់ចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ដែលធ្វើសកម្មភាពលួចគាស់បន្ទប់យកម៉ូតូពីជម្ពូវ័នបាត់២គ្រឿងយប់ម្សិលមិញត្រូវម្ចាស់ម៉ូតូប្រទះឃើញជនសង្ស័យជិះនៅភូមិទួលពង្រក៏ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចចាប់បានម្នាក់ហើយបន្តតាមចាប់បក្ខពួកបានជាបន្តបន្ទាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅផ្លូវបេតុង​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ។

ជនសង្ស័យទី១ឈ្មោះ សួន​ ពិសិដ្ឋ អាយុ២២ឆ្នាំស្នាក់នៅភូមិពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តកំពត ទី២ឈ្មោះ មិន បុរី អាយុ២២ឆ្នាំ ទី៣ឈ្មោះញឹម ធាន អាយុ២០ឆ្នាំ ទី៤ឈ្មោះវ៉ែន ចាន់ណាវីនស្រី ទី៥ឈ្មោះពេច ស្រីយ័ន អាយុ២០ឆ្នាំស្នាក់នៅផ្ទះជួលជាមួយគ្នា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ខែឧសភា​ ពួកគាត់បានចាកចេញពីបន្ទប់ជួលទៅធ្វើការអស់នៅពេលដែលត្រលប់មកពីធ្វើការវិញឃើញទ្វារបើកសោបាត់ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​1CU-0872 និងមួយគ្រឿងទៀតម៉ាកវេវ​ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1H-6957 លុះពេលព្រឹកជនរងគ្រោះបានជិះម៉ូតូតាមផ្លូវទួលពង្រស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូរបស់ខ្លួនក៏ស្រែកផ្អើលសមត្ថកិច្ចកិច្ចនិងប្រជាពលរដ្ឋនាំគ្នាចាប់បានវាយម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរបន្ត។

បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេល១ម៉ោងសមត្ថកិច្ចបានបន្តតាមចាប់បក្ខពួកប្រុសស្រីចំនួន៤នាក់ទៀត សរុប៥នាក់ស្រី២នាក់ប្រុស៣នាក់​ នៅម្តុំមុខផ្សារត្រពាំងថ្លឹង។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបាននគរបាលធ្វើការសាកសួរនៅផ្នែកនគរបាលយុតិធម៌ដើម្បីចាត់ការតានីតិវិធី៕

image2

image4

image3

image1

image5

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print