លោកស្រីម៉ែន សំអន៖ នាំយកអំណោយមនុស្សធម៌ជាសម្ភារៈ និងថវិកា ផ្ដល់ជូនដល់កងទ័ពការពារខ្សែបន្ទាត់ព្រុំដែនកោះកុងលេខ ៨២៧ និង២៦៩ ដើម្បីផ្ដល់ការលើកទឹកចិត្ដ

ចែករំលែក៖

ខេត្តកោះកុង៖ លោកស្រី ម៉ែន​ សំអន ​ឧបនាយករដ្ឋមន្ត្រី​រ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង រដ្ឋសភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច ​ បានស្នើសុំឲ្យកងទ័ព​និង​នគរបាល​ការពារ​ទឹកដី ​​ខ្សែបន្ទាត់​ព្រំដែន​ខេត្ដកោះកុង ដោយឈលើស្មារតីការទទួលខុសត្រូវខ្ពស់ ដោយ​រក្សាក្រមសីលធម៌ ស្អាតស្អំ និង​កិត្តិយស​ថ្លៃថ្នូរ សាក​សមជា​កងទ័ព​ជាតិ​បម្រើប្រជាជន​។ ការ​ស្នើសុំនិងជំរុញបែបនេះ​ខណៈ​ ​លោកស្រីបានដឹកនាំ​ប្រតិភូ​ចុះ​សាកសួរ​ទុក្ខ​និង​នាំ​យកនូវអំណោយ ជាគ្រឿង​ឧប​ភោគ​ បរិភោគ ​ចែកជូនដល់កងទ័ព ​និង​នគរបាល​ជាតិ ការពារខ្សែបន្ទាត់ព្រុំដែនគោល លេខ ៨២៧និង២៦៩ ដែល​កំពុង​ឈរជើង តាមបណ្ដោយព្រំដែនខេត្តកោះកុង ដែល​មាន​របង​ជាប់ ​និង​ប្រទេស​ថៃ ក្នុងពេលដែលអង្គភាពទំាងពីបានចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាំងពីឆ្នាំ២០០៦ មកម្លេះ  ដែលពិធីជូបសំណេះសំណាលនេះបានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦នេះ  ​ ​។​

អំណោយដែលគណៈប្រតិភូយកទៅចែកជូនបងប្អូនកងទ័ពនាពេលនេះ រួមមានអង្ករ ៧០០គីឡូក្រាម ,មី៣០០កេស ,ត្រីខ ១០០កេស,​សៀង៤០កេស, ឆៃប៊ូវ ៥២០គីឡូក្រាម, ទឹកស៊ីអ៊ីវ ១០០យួរ ,ទឹត្រី១០០ យូរ, នំប័ុង៣០០ដើម ,ម្ស៉ៅសាប៊ូ ២២០កញ្ចាប់ , សាប៊ូដុំ ២២០ដុំ ថវិកា ៤,៧០២,០០០រៀល។ ក្នុងឱកាសនោះលោលស្រីឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់ការជួសជុលសាងសង់ជំរកស្នាក់នៅ ដល់អង្គភាពចំនួន ៥,៥០០ដុល្លារអាមេរិក ។

លោកស្រី​ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ​បានធ្វើការណែនាំដល់អង្គភាពកងទ័ពការពារព្រុំដែនគោកលេខ ៨២៧និង ២៦៩ កោះកុងថា៖ សូម​បងប្អូនបន្ត​ប្រពៃណី​តស៊ូ និង​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ ហ៊ាន​ធ្វើ​ពលិកម្ម ​និង​លះបង់​អ្វីៗ​ទាំងអស់​ដើម្បីបុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជន រួម​សាមគ្គី​គ្នា ស្រលាញ់ជា​ធ្លុង​មួយ​។​ ​ត្រូវ​បន្ត​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បានជា​ដាច់ខាត​មិន​ឲ្យ​ខ្មាំងសត្រូវ​ឈ្លានពាន​ទឹកដី​បាន​សូម្បី​តែមួយ​ចំអាមតែ​មិនត្រូវ​ឈ្លានពាន​ប្រទេសជិតខាង​ឡើយ   ​ហើយ​ត្រូវ​បង្កើន​ស្មារតី​សាម​​​គ្គីភាព​ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​។ ​សូម​ខិតខំ​បង្កើន​សមត្ថភាព​ការពារ​ជំនាញ​តាមរយៈ​ហ្វឹកហាត់​ជាប្រចាំ​និង​ប្រកាន់​ខ្ចា​ប់​នូវ​វិន័យ​របស់​កងទ័ព ដោយ​រក្សា ក្រមសីលធម៌ ស្អាតស្អំ និង​កិត្តិយស​ថ្លៃថ្នូរ សាក​សមជា​កងទ័ព​ជាតិ​បម្រើប្រជាជន​។​សូម​យកចិត្តទុក​ដាក់​​ចូលរួម​យ៉ាង​សកម្ម​ជា​មួយ​ នឹង​កាកបាទក្រហមកម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់​ព័ទ្ធ​ទាំងអស់ជួយ​ប្រជាជន​នៅ​ពេល​ដែល​ពួកគាត់ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ជាយថាហេតុ​។​ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​សុខភាព​គឺជា​ប្រភព​ថាមពលដ៏​ស័ក្ដិសិទ្ធិ ។ ​ត្រូវ​ត្រៀមខ្លួន​ប្រយុទ្ធ​ជានិច្ច ដោយ​ត្រៀម​គ្រប់យុទ្ធោបករណ៍​សិ​ក ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ឲ្យ​បាន​សាក​សិទ្ធ ដើម្បី​ទប់ទល់​រាល់​សកម្មភាពទុច្ចរិត​របស់​ខ្មាំងសត្រូវ​ដែល​មានបំណង​ឈ្លានពាន​ទឹកដី​កម្ពុជា​គ្រប់​រូបភាព និង​ហ្វឹកហាត់​ហ្វឹកហ្វឺន​ជា​អចិន្ត្រៃយ៍​ដើម្បី​មានប្រៀប​លើ​គូសត្រូវ​និង​រៀបចំ​យានដ្ឋាន​ស្របតាម​ក្បួន​យុទ្ធសាស្ត្រ​របស់​ទ័ព​។ ​ត្រូវ​​​ចេះ​ចិញ្ចឹមសត្វ​បង្ករបង្កើន​ផលដំណាំ​រួមផ្សំ  ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ឲ្យ​កាន់តែ​ល្អ​ប្រ​សើរ​​​និង​ចេះ​ថែ​រទាំ​សម្អាត​អនាម័យ​ក្នុង​ទីធ្លា​និង​ការិយាល័យ​នៃ​មូលដ្ឋាន​អង្គភាព​។​ ក្នុង​ឱ​​កា​សនោះ​លោស្រីក៏​បាន​ផ្តាំផ្ញើ​បន្ថែម​ដោយ​សំណូមពរ​សូម​ឲ្យ​កងទ័ព​ការពារ​ព្រំដែន​ទាំងអស់អនុវត្តន៍​ឲ្យ​បាននូវ​ទិសដៅ​ណែរ​នាំ​ជា​យុទ្ធសាស្ត្ររ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៥​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ស្របច្បាប់​ស្របតាម​រដ្ឋ​មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

លោកស្រីបន្ដថា សូមបងប្អូនត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លានិងការិយាល័យនៃមូលដ្ឋានអង្គភាព។  ក្នុងឱកាសនោះដែរលោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង បណ្ដាសម្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្ដីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរួមបរិច្ចាកធនធានមានទាំងសម្ភារៈ និងថវិកាដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងប្រចាំការក្នុងភារកិច្ចដ៏ឧត្តមការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានក្នុងភូមិសាស្រ្ដខេត្ដកោះកុងនេះឲ្យកាន់តែមានកម្លាំងចិត្តនិងភាពកក់ក្ដៅថែមទៀត៕

image_5

image_4

image_6

image_1

image_7

image

image_2

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print