យន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបមានអ្នកដំណើរ ​៦៩នាក់បានបាត់ខ្លួន

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ អេហ្ស៊ីប អ៊ែរ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាពេលហោះហើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងកៃរ៉ូប ប្រទេសអេហ្ស៊ិប ។

បណ្តាញ Twitter របស់ក្រុមហ៊ុនអាកាសចរណ៍​ Egypt Air នៅថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា យន្តហោះ មានលេខហោះហើរ ​MS 804 បានចាកចេញពីទីក្រុងប៉ារីសប្រទេសបារាំងនៅវេលាម៉ោង១១និង​០៩នាទីយប់ ឆ្ពោះទៅកាន់ទីក្រុងកៃរ៉ូប្រទេសអេហ្ស៊ីបក៏បាត់ខ្លួនចេញពីប្រពន្ធរ៉ាដាតែម្តង។ តាមការប្រកាសរបស់ក្រុមហ៊ុនយន្តហោះខាងលើមានអ្នកដំណើរ ៥៩នាក់ និងក្រុមពហុនិកា ១០នាក់។

សារព័ត៌មាន ស្កាយញ៉ូវ បានផ្សាយថា  សញ្ញាចុងក្រោយនៃយន្តហោះខាងលើ​គឺស្ថិតនៅលើដែនអាកាស​ប្រទេសក្រិច មានចម្ងាយពីទីក្រុងអាទែនប្រមាណ​៤០នាទីនៃការហោះហើរ។  យន្តហោះខាងលើបានហោះហើរប្រមាណ​៣ម៉ោងនិង​៤០នាទី ការផ្តល់សញ្ញាចុងក្រោយគឺហោះហើរមានកម្ពស់ ៣៧ហ្វិតស្មើនឹង ១១,០០០ម៉ែត្រ។

តាមការប្រកាសរបស់ក្រុមហ៊ុន យន្តហោះបានបាត់ខ្លួនពេលហោះហើរចូលទៅកាន់ដែនអាកាសប្រទេស​អេហ្ស៊ីបបានប្រមាណ​១៦គីឡូម៉ែត្រ។ ក្រុមហ៊ុនក៏បានទំនាក់ទំនងជាមួយក្រុមជួយសង្គ្រោះអេហ្ស៊ីបទៅកាន់កន្លែងយន្តហោះបាត់ខ្លួនដើម្បីជួយសង្គ្រោះ។

អាកាសយានិកបើក​បរខាងលើមានបទពិសោធហោះហើររហូតដល់ទៅ​ ៦ពាន់ម៉ោង  ហើយជាយន្តហោះពិសេសមិនដែលដឹកទំនិញអ្វីនោះឡើយទុកសម្រាប់ដឹកតែអ្នកដំណើរជាន់ខ្ពស់តែប៉ុណ្ណោះ៕

zing_may1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print