ដំណើរការស្តារឡើងវិញ ព្រែកកំពង់សំបួរ ស្ថិតនៅស្រុកកោះធំ សម្រេចលទ្ធផលបានប្រមាណ ៦៥ភាគរយហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖​ មកពេលបច្ចុប្បន្ននេះ ដំណើរការស្តារឡើងវិញ ព្រែកកំពង់សំបួរ ស្ថិតនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល សម្រេចលទ្ធផលបានប្រមាណ ៦៥ភាគរយហើយ បន្ទាប់ពីបានបើកការដ្ឋានកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ។

ការដ្ឋានស្តារឡើងវិញ ព្រែកកំពង់សំបួរ ប្រវែង ៣,៦៥០ម៉ែត្រ រួមជាមួយនឹងការសាងសង់ភ្លឺអមសងខាងព្រែកដោយក្រាលកំទេចថ្មសរុបប្រវែង ២,០០០ម៉ែត្រ និងសំណង់សិល្បការជាច្រើនកន្លែងទៀតគឺគ្រោងនឹងបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ។

ក្រោយពេលបញ្ចប់ការដ្ឋាននេះ ព្រែកកំពង់សំបួរ នឹងដើរតួនាទីនាំទឹក និងដីល្បប់ពីទន្លេបាសាក់ ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករប្រមាណ ២០០ហិកតា ។ ទន្ទឹមនឹងនោះភ្លឺអមសងខាងព្រែកក៏នឹងប្រែក្លាយទៅជាផ្លូវលំជនបទដ៏ប្រសើរសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕

1936250_479744212217490_1230109257159422965_n

13220812_479744198884158_6453582762792774478_n

13256085_479744208884157_1033830941550119996_n

13266094_479744252217486_3599924468263210079_n

13267698_479744242217487_7753952305224286059_n

13267820_479744235550821_3133670998756090829_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print