រថយន្តឃ្លប់ បើកលឿនគេចពីកុងតៃន័រ បួសចង្កូតមិនទាន់ជ្រុលក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តចិន១គ្រឿងបានក្រឡាប់ផ្ងារជើងនិងសង្កត់ទៅលើរបងផ្ទះប្រជាពលរដ្ឋ តែសំណាងមិនមានអ្នករបួសបន្ទាប់ពីបើកប្រញាប់លឿនជ្រុល គេចពីរថយន្តកុងតៃន័របើកមកពីមុខបួងចង្កូតមិនទាន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តខាងលើម៉ាក JMC ពណ៌ស ចំណុះ ៧តោន ឃ្លប់បិទជិត ពាក់ស្លាកលេខ ភ្នំពេញ 3D-0230 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បើកឆ្លងផ្លូវ ទៅខាងឆ្វេងដៃ តែស្របពេលនោះ មានរថយន្តកុងតៃន័រ ១គ្រឿងបើកពីជើងទៅត្បូងក្នុងល្បឿនលឿនមិនបង្អន់ ធ្វើឲ្យរថយន្តរងគ្រោះបន្ថែមហ្គាលឿនជ្រុលឲ្យផុតពីកុងតៃន័រ តែយកចង្កូតមិនទាន់ទៅធ្លាក់ក្រឡាប់ផ្ងារជើង បោកទៅលើរបងផ្ទះប្រជាពលរដ្ឋបាក់មួយផ្ទាំង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ តែរថយន្តរងការខូចខាត បែក កំពិត ផ្នែកខាងស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចុះណុចកើតហេតុដោយសារមិនបង្កឲ្យមានអ្នករងរបួស គ្រាន់តែខូចបាក់របងរបស់ពលរដ្ឋមួយផ្ទាំងទើបប្រគល់ឲ្យម្ចាស់ហៅរថយន្តស្ទួចមកលើកដោយខ្លួនឯង ៕

Video_20160519-14513392

Video_1_20160519-14520147

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print