ព្រោះតែបើកបរមិនយោគយល់គ្នា ភាគីខាងម៉ូតូមួយក្រុមជិះដេញវាយអ្នកបើករថយន្ត ទីបំផុតរងរបួសធ្ងន់ស្រាលទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាលខណៈដែលពួកគេមានគ្នាប្រមាណ៨ទៅ៩នាក់បានជិះម៉ូតូ៣គ្រឿងតាមផ្លូវ៥៩៨ហើយមានក៏ទំនាស់កើតជាហិង្សា និងអ្នកបើករថយន្តកូរ៉េ១តោនកន្លះហើយបាននាំគ្នាជិះម៉ូតូដេញវាយអ្នកបើករថយន្តតែត្រូវម្ចាស់រថយន្តថយកិនរងរបួសធ្ងន់ស្រាល៣នាក់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចមុខបូរីប៉េង ហួត ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ពេជ្យ អាយុ២៦ឆ្នាំ មុខរបរដឹកអីវ៉ាន់ ចំណែក២នាក់ទៀតមិនស្គាល់ឈ្មោះទេជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FJ-2009 ដោយឡែករថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Q -8754  ជិះគ្នា៣នាក់ក្នុងទិសដៅពីត្បូងទៅជើង។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់មានឈ្មោះ រដ្ឋា ដែលស្នាក់នៅមុខកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានយុជន១ក្រុមជិះម៉ូតូ៣គ្រឿងមានគ្នា៩នាក់បានឆ្លុះប្រកែកគ្នាព្រោះតែរឿងបើកបរខ្វះការយោគយល់ទើបបង្កឈានដល់ប្រើអំពើហិង្សាធ្វើឲ្យក្រុមយុវជនទាំងនោះនាំគ្នាដេញវាយអ្នកបើករថយន្តរហូតដល់មុខបូរីប៉េង ហួតផ្លូវ៥៩៨ ទើបរថយន្តឈប់ដោយសារតែជាប់បារាស់សន្តិសុខបូរីខាងលើ ពេលនោះស្រាប់តែមានជនរងគ្រោះមានគ្នា៣នាក់ដែលជាបក្ខពួកបានជិះម៉ូតូមួយគ្រឿងដេញពីក្រោយក៏ ផ្ដួលម៉ូតូរត់ទៅកាប់អ្នកបើករថយន្តថែមទៀត ហើយអ្នកបើកបរក៏ថយរថយន្តបុកម៉ូតូនិងមនុស្សបណ្ដាលឲ្យកិនម៉ូតូរហូតជ្រុលទៅបុកបង្គោលភ្លើង១ដើមបាក់ថែមទៀតផង។ លុះក្រោយមកភាគីទាំង២បានចុះដេញវាយកាប់គ្នា បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាល៣នាក់ ដោយម្នាក់រងរបួសធ្ងន់ដាច់ម្រាមដៃខាងឆ្វេងចំនួន២ និងម្នាក់ទៀតរងរបួសបែកក្បាលធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ក្រោយមកភាគីខាងរថយន្តបានរត់គេចខ្លួនបាត់អស់នៅសល់តែជនរងគ្រោះ៣នាក់នៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមះ ហើយចំណែកឯម៉ូតូនិងរថយន្តត្រូវនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕

Untitled-1

Untitled-3

Untitled-2

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print