ហេតុអ្វីបានថៅកែ Master Sukisoup Savanna Market មិនយកការទូទាត់ប្រាក់រៀល?

ចែករំលែក៖

ភ្នំពេញ៖ តើយើងគួរចាយលុយនេះទៀតទេ? បើហាងមួយនេះមិនព្រមយក (ក្រដាសប្រាក់ប្រភេទដប់​ម៉ឺនរៀល)​ តើខ្មែរយើងផលិតលុយនេះឲ្យនរណាចាយ? បើស្រុកខ្មែរខ្លួនឯងមិនចាយផង? នេះគឺជាការលើក​ឡើងរបស់ប្រិយមិត្ត អ្នកនិយមលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានរិះគន់យ៉ាងខ្លាំងទៅលើ​ម្ចាស់ហាង Master Sukisoup Savanna Market   រើសអើងមិនចាយប្រាក់រៀល និងមានចេតនាមើលងាយជាតិ​សាសន៍ខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។

កន្លងទៅមានករណីបែបនេះជាញឹកញាប់ ចំពោះការមិនចាយប្រាក់រៀល ហើយខាងធនាគារជាតិក៏ធ្លាប់បាន​​​ចេញសេចក្ដីជូនដំណឹងអំពីបញ្ហានេះ តម្រូវឲ្យមានការទូទាត់ប្រាក់រៀលដែលជារូបិយវត្ថុរបស់ជាតិ។ ប៉ុន្តែ​ រូបភាពបែបនេះនៅបន្តកើតមានដដែល ដូចជាហាង Master Sukisoup Savanna Market   ធ្វើបែបនេះគឺខុសធ្ងន់ធ្ងរ​បំផុត គួរណាស់តែសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធមានវិធានការណែនាំ ជៀសវាងសាយភាយនូវទម្លាប់ដ៏អាក្រក់​នេះប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ។

នៅក្នុងរូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកចែករំលែកព័ត៌មាននេះគឺ មានបុគ្គលិក Sukisoup Savanna Market  បានកាន់ក្រដាសប្រាក់ប្រភេទដប់ម៉ឺនរៀលនិងរូបភាពហាងមួយ​នេះ សុទ្ធតែអ្នកដែលមានបំណងល្អដើម្បីឲ្យអតិថិជនបានដឹងពីការរើសអើងនេះ និងតម្រូវឲ្យអាជ្ញាធរត្រូវ​មានវិធានការណែនាំ។

បើទោះជាមានរូបភាពនេះកើតមានឡើងក៏ដោយ ប៉ុន្តែនគរដ្រេហ្គន មិនអាចទាក់ទងបានទេពីម្ចាស់ហាង​ Master Sukisoup Savanna Market  នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នេះ ដោយគ្មានលេខទូរស័ព្ទ៕

IMG_0618

IMG_0615

IMG_0616

IMG_0617

ដោយ៖ សុខខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print