ចាប់ពីថ្ងៃទី៥ – ១១ ខែតុលា អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ : បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២  ពីសេចក្តីជូនដំណឹង   ស្តីពី ស្ថានភាពធាតុអាកាស  

     ( ចាប់ពីថ្ងៃទី៥ – ១១ ខែតុលា ឆ្នាំ២០២២ ) 

         ប្រព័ន្ធសម្ពាធទាប (ITCZ ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។  

      

      ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះ   

 

១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C 

   – អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និង    

         ភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ ។ 

២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C 

    – អាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

 ៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 

   – សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C 

   – អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

 

      យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៍មាន  

និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕ 

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print